TNAOT News

· ម្សិលមិញ

អ្នកនាំពាក្យសម្តេចតេជោ ច្រានចោលការផ្សាយបំផ្លើសរបស់វិទ្យុRFIខ្មែរ

#rfi# #NEW NEWS# #សម្តេចតេជោ# #សង្គម# #ព័ត៌មានសង្គម#

1775

លោក ជា ធីរិទ្ធ អ្នកនាំពាក្យសម្តេចតជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានលើកឡើងថា៖«ក្នុងនាមអ្នកនាំពាក្យសម្តេចតេជោ​ ខ្ញុំសូមច្រានចោលនូវខ្លឹមសាររបស់វិទ្យុបារាំង RFI នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៦ ដែលបានចុះផ្សាយថា សម្តេចតេជោ បានលុបសាររបស់លោកកាលពីថ្ងៃទី១៤ ខែមេសា​​ ឆ្នាំ២០២៦​ នៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់សម្តេច»។

លោក ជា ធីរិទ្ធ បញ្ជាក់ថា ការចុះផ្សាយនេះខុសពីការពិតរបស់វិទ្យុបារាំងអន្តរជាតិ RFI ដែលធ្វើឲ្យសាធារណជនភ័ន្តច្រឡំ ហើលោកស្នើឲ្យវិទ្យុ RFI កែតម្រូវជាបន្ទាន់។

អ្នកនាំពាក្យរូបនេះលើកឡើងថា៖«ខ្ញុំសូមជម្រាបជូនសាធារណជន​ ជ្រាបថា​ សាររបស់សម្តេចតេជោ ដែលបានបង្ហោះនៅលើបណ្តាញសង្គមហ្វេសបុក កាលពីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៦ ដើម្បីពន្យល់ពលរដ្ឋពីការរៀបចំពិធីបុណ្យចូលឆ្នាំ មិនបានលុបចោលឡើយ។ សូមជនរួមជាតិជ្រាបថា សម្តេចតេជោ គ្មានទម្លាប់លុបសារដែលលោកបង្ហោះពន្យល់ពលរដ្ឋនោះទេ»៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)