TNAOT News
· 04-14
ព្រឹត្តិការណ៍នគរសង្រ្កាន្តរៀបចំឡើងដើម្បីរក្សាអត្តសញ្ញាណជាតិ ទាក់ទាញភ្ញៀវទេសចរក្នុង និងក្រៅប្រទេស
#អ្នកទេសចរណ៍# #NEW NEWS# #អត្តសញ្ញាណជាតិ# #សង្គម# #នគរសង្រ្កាន្ត# #ព័ត៌មានសង្គម#
1892
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីប្រុងពលី និងពិធីទទួលទេវតាឆ្នាំថ្មី ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ គ.ស.២០២៦ ដែលបានឈានចូលមកដល់នៅថ្ងៃអង្គារ ១២រោច ខែចេត្រ ត្រូវនឹងថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង ១០:៤៨ នាទីព្រឹកនេះ។


ក្នុងឱកាសនោះដែរ ឯកឧត្តមហ៊ុន ម៉ានី បានលើកឡើងថា «បើទោះបីជាព្រឹត្តិការណ៍នគរសង្រ្កាន្តបានបើកជាផ្លូវការក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរក៏ដោយ ប៉ុន្តែស្មារតីរបស់យើងមិនដែលភ្លេចនឹកគិតទៅដល់វីរកងកម្លាំងប្រដាប់អាវុធ ទាំងកងយោធពលខេមរភូមិន្ទ កងនគរបាល កងរាជអាវុធហត្ថ និងក្រុមគ្រួសាររបស់ពួកគាត់ ជាពិសេសបងប្អូនជនភៀសសឹកដែលបច្ចុប្បន្ននេះកំពុងស្នាក់នៅជំរុំភៀសសឹក មិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងបាននៅឡើយ»។


ជាមួយគ្នានោះ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ឲ្យជឿជាក់លើរាជរដ្ឋាភិបាល ដោយខណៈពេលនេះកំពុងខិតខំប្រឹងប្រែង មិនមានការបង្អង់នោះទេ គឺគ្រប់ពេលវេលាសម្ដេចមហាបវរធិបតីខំប្រឹងដោះស្រាយបញ្ហា ដើម្បីវិលត្រឡប់ទៅភាពប្រសើរឡើងនៃជីវភាពប្រចាំថ្ងៃ និងការរស់នៅរបស់ប្រជាជនទូទាំងប្រទេស ក្នុងនោះក៏មានកងកម្លាំង ក៏ដូចជាបងប្អូនជនភៀសសឹក។

គួរបញ្ជាក់ផងដែរថា បើទោះបីស្ថានការនៅតាមព្រំដែនកម្ពុជា-ថៃ នៅមានភាពផុយស្រួយក៏ពិតមែន ប៉ុន្តែដោយមានការអនុញ្ញាតពី សម្ដេចធិបតី ហ៊ុន ម៉ាណែត ទើបកម្ពុជា សម្រេចរៀបចំសង្ក្រាន្តទូទាំងប្រទេស ក្នុងន័យថែរក្សាទំនៀមទម្លាប់វប្បធម៌ប្រពៃណីដ៏ល្អផូរផង់របស់ដូនតាខ្មែរផង និងដើម្បីបង្កបរិយាកាសកម្សាន្តសប្បាយរីករាយជូនដល់ប្រជាពលរដ្ឋភៀសសឹក និងក៏ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិផងដែរ៕

សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ការថែរក្សាមរតកវប្បធម៌ អរិយធម៌ប្រពៃណីដូនតាខ្មែរ ជាកាតព្វកិច្ចរបស់យើងទាំងអស់គ្នា
៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំ ខេត្តកំពង់ចាមទទួលបានភ្ញៀវទេសចរជាតិ និងអន្តរជាតិជាង ៤លាននាក់
ឃាត់ខ្លួនស្ដ្រីជនជាតិវៀតណាម ចំនួន៤នាក់ ពាក់ព័ន្ធនឹងបទល្មើសលួចទូរស័ព្ទដៃ ក្នុងកម្មវិធីនគរសង្រ្កាន
Lancang-Mekong Voices Youth Symphony Thai Traditional instrumental Performance:Song of Loy Krathong; The Moon Represents My Heart

យោបល់ទាំងអស់ (0)