TNAOT News

· 04-18

៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំ ខេត្តកំពង់ចាមទទួលបានភ្ញៀវទេសចរជាតិ និងអន្តរជាតិជាង ៤លាននាក់

#ខេត្តកំពង់ចាម# #ពិធីបុណ្យចូលឆ្នាំថ្មី# #NEW NEWS# #សង្គម# #ព័ត៌មានសង្គម#

1724

ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ៤ ១៧៨ ៦២៣នាក់ បានទៅលេងកម្សាន្តរយៈពេល ៣ថ្ងៃ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ក្នុងខេត្តកំពង់ចាម។

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានបញ្ជាក់ថា ដោយឡែកក្នុងពិធីស្រង់ព្រះ ជាថ្ងៃទី៣ ត្រូវនឹងថ្ងៃទី១៦ ខែមេសា មានភ្ញៀវ ១ ៧០៩ ៦៥5នាក់។ ក្នុងនោះ ទេសចរបរទេស ១០៥នាក់ ទេសចរជាតិ ១ ៧០៩ ៥៥០ នាក់។

ក្នុងនោះក្រុងកំពង់ចាម ទេសចរជាតិ ចំនួន ១ ៥៦៥ ៥៨៤ នាក់ និងទេសចរបរទេស ៤៣នាក់, សង្រ្កាន្តតាមបណ្តាស្រុកសរុប ទេសចរ ៧៨ ៧២៥ នាក់។ តាមរមណីយដ្ឋាន ទេសចរណ៍នានា ៦៥ ៦១៨ នាក់ ទេសចរបរទេស ៤៩នាក់, ទេសចរស្នាក់នៅ ទេសចរជាតិ ៧២៨នាក់ ទេសចរបរទេស ១៣នាក់។ បើប្រៀបធៀបស្ថិតិឆ្នាំ២០២៥ ភ្ញៀវជាតិកើនឡើង ១ ៤៣០ ៣៩៥ នាក់ ស្មើនឹង ៥២% ភ្ញៀវបរទេស កើនតែ ២%។

ខេត្តកំពង់ចាមបានរៀនចំព្រឹត្តិការណ៍លៀសហាល​ចំនួន ៥តោន នៅថ្ងៃទីពីរ នៃសង្រ្កាន្តកំពង់ចាម ឆ្នាំ២០២៦ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ដែលទទួលបានភ្ញៀវទេសចរ និងប្រជាពលរដ្ឋក្នុងខេត្តចូលរួមសាទរ និងទទួលទានលៀសហាលដោយពុំគិតថ្លៃ៕

 

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស