TNAOT News
· 19ម៉ោងមុន
ក្នុងត្រីមាសទី១ ឆ្នាំ២០២៦នេះ កម្ពុជានៅតែអាចទាក់ទាញគម្រោងវិនិយោគធំៗ បានរហូតដល់ជាង១៤០
#ប្រទេសកម្ពុជា# #គម្រោងវិនិយោគ# #ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា# #NEW NEWS# #សង្គម# #ព័ត៌មានសង្គម# #ត្រីមាសទី១#
1663
គម្រោងវិនិយោគចំនួន១៤៦ ដែលមានទុនវិនិយោគសរុបប្រមាណ ២,៥ប៊ីលានដុល្លារអាម៉េរិក ត្រូវបានចុះបញ្ជីនៅកម្ពុជា ក្នុងត្រីមាសទី១ ឆ្នាំ២០២៦ ដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) និងអាចបង្កើតការងារបានប្រមាណ ៨២ពាន់កន្លែង។
ក្នុងចំណោមគម្រោងវិនិយោគទាំង ១៤៦នេះ មាន គម្រោងចំនួន ៩៥ ត្រូវបានចុះបញ្ជីដោយ ក.អ.ក. (ក្រៅតំបន់សេដ្ឋកិច្ចពិសេសចំនួន ៦០គម្រោង និងក្នុង តំបន់សេដ្ឋកិច្ចពិសេសចំនួន ៣៥គម្រោង) និងគម្រោងចំនួន ៥១ ត្រូវបានចុះបញ្ជីដោយ អ.គ.វ.រ.ខ.។ ក្នុងត្រីមាសទី១ ឆ្នាំ២០២៦នេះ កម្ពុជានៅតែអាចទាក់ទាញគម្រោងវិនិយោគធំៗ ដូចជាគម្រោង បង្កើតតំបន់សេដ្ឋកិច្ចពិសេស, គម្រោងវិនិយោគអភិវឌ្ឍន៍ស្ថានីយផលិតអគ្គិសនីដើរដោយថាមពលខ្យល់, គម្រោងវិនិយោគបង្កើតរោងចក្រផ្តុំដំឡើងរថយន្ត, ផ្គុំដំឡើងម៉ូតូ, និងផលិតសំបកកង់រថយន្ត ដូចមានគូស រំលេចក្នុងចំណុចគម្រោងលេចធ្លោ។

ជារួម វត្តមាននៃគម្រោងវិនិយោគទាំងនេះ នឹងជួយផ្សព្វផ្សាយពី ភាពល្អប្រសើរនៃបរិស្ថានវិនិយោគនៅកម្ពុជា ដែលរាជរដ្ឋាភិបាលបាននិងកំពុងដាក់ចេញនូវវិធានការជាបន្ត បន្ទាប់ដើម្បីឆ្លើយតបនឹងបញ្ហាវិបត្តិសកលដែលបានជះឥទ្ធិពលមកលើកម្ពុជា សំដៅថែទាំវិនិយោគដែលមាន ស្រាប់ និងជំរុញទាក់ទាញវិនិយោគថ្មី ពិសេសលើកកម្ពស់ភាពប្រកួតប្រជែងរបស់កម្ពុជា។

គម្រោងវិនិយោគដែលមានភាពលេចធ្លោជាងគេប្រចាំត្រីមាសទី១ ឆ្នាំ២០២៦ រួមមាន៖ ក. ក្រៅតំបន់សេដ្ឋកិច្ចពិសេស កសិកម្ម និង កសិ-ឧស្សាហកម្ម ឧស្សាហកម្ម គម្រោងពង្រីកផលិតកម្ម និងបន្ថែមអគាររោងចក្រកែច្នៃផ្លែស្វាយ គ្រាប់ស្វាយចន្ទី ចេក ខ្នុរ... ទីតាំង៖ ខេត្តកំពង់ស្ពឺ ទុនវិនិយោគបន្ថែម៖ ប្រមាណ១៤លានដុល្លារអាម៉េរិក បង្កើតការងារ៖ ២.២០១កន្លែង។ គម្រោងវិនិយោគបង្កើតរោងចក្រផលិតមី និងគ្រឿងផ្សំសម្រាប់មី ទីតាំង៖ ខេត្តកំពង់ស្ពឺ ទុនវិនិយោគ៖ ប្រមាណ ២៣លានដុល្លារអាម៉េរិក បង្កើតការងារ៖ ៨០៤កន្លែងផងដែរ៕



សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ត្រឹមរយៈពេល ៦ថ្ងៃ! អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានបណ្ដេញជនបរទេស ១,៦៣៧នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ
គិតត្រឹមថ្ងៃទី១ នៃការបើកសាកល្បងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ មានប្រជាពលរដ្ឋចូលទស្សនាប្រមាណជាង ១មុឺននាក់
ណេសកាហ្វេ (NESCAFÉ) ផ្សាភ្ជាប់ទំនាក់ទំនងជាមួយយុវជនកម្ពុជាក្នុងព្រឹត្តិការណ៍នគរសង្ក្រាន្តតាមរយៈការសាទរដ៏រីករាយ
[ភាគទី 30] មហោស្រពល្ខោនភាគនិរតី៖ ក្រុមល្ខោនដ៏អស្ចារ្យរបស់ប្រទេសចិន

យោបល់ទាំងអស់ (0)