TNAOT News

· ម្សិលមិញ

ត្រឹមរយៈពេល ៦ថ្ងៃ! អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានបណ្ដេញជនបរទេស ១,៦៣៧នាក់​ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ

#NEW NEWS# #សង្គម# #ព័ត៌មានសង្គម# #ឆបោកអនឡាញ#

1715

នៅថ្ងៃទី៦ដល់ទី១១ ខែមេសា ឆ្នាំ២០២៦ បនបរទេស ១,៦៣៧នាក់ មាន ៣២សញ្ជាតិខុសច្បាប់ ត្រូវបានបណ្ដេញចេញ​ពីកម្ពុជា ក្នុនោះមានស្រី២០៨នាក់ មាន ៣២សញ្ជាតិ រួមមាន ៖ សេរ៉ាឡេអូន មីយ៉ាន់ម៉ា ប៉ាគីស្ថាន ស្រីលង្កា ចិន វៀតណាម ឥណ្ឌូនេស៊ី នីហ្សេរីយ៉ា រ៉ូម៉ានី ចិនតៃវ៉ាន់ ម៉ាឡេស៊ី សិង្ហបុរី បង់ក្លាដេស កាមេរូន ហ្គាណា យ៉ូហ្គង់ដា ឡាវ ថៃ ម៉ាឡាវី នេប៉ាល់ តូហ្គោល រវ៉ាន់ដា ទួកគី អេត្យូពី ហ្វីលីពីន អៀរឡង់ ប៊ូរុនដា លីបេរីយ៉ា កេនយ៉ា ឡាវ អាហ្វ្រិកខាងត្បូង និងកូរ៉េ ត្រូវបានបណ្ដេញចេញពីព្រះរាជាណាចក្រកម្ពុជា ក្នុងនោះមានជនជាតិចិនចំនួន ៥០៥នាក់ (ស្រី១៣នាក់) ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) ត្រូវបានបណ្ដេញចេញតាមរយៈយន្តហោះពិសេសនៅប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិតេជោ និងជនបរទេសមួយចំនួនទៀតពាក់​ព័ន្ធករណីលួចឆ្លងដែន បន្លំឯកសារក្លែងក្លាយ ស្នាក់នៅគ្មានលិខិតឆ្លងដែន ចាប់ជំរិទទារប្រាក់ ប្រើប្រាស់ទិដ្ឋាការក្លែងក្លាយ ( QR Code ក្លែងក្លាយ) ឆបោកតាមប្រព័ន្ធអនឡាញ ធ្វើ​ការងារ​ខុស​ច្បាប់ និងបទល្មើសព្រហ្មទណ្ឌផ្សេងៗទៀតនៅក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវបានបណ្ដេញចេញតាមប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិតេជោ ។

ការបណ្ដេញចេញជនជាតិបរទេសខាងលើនេះ គឺជាការអនុវត្តតាមវិធានការច្បាប់យ៉ាងម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ក្នុងកិច្ចខិតខំប្រឹងប្រែងបោសសំអាត និងលុបបំបាត់ឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យា ធានាការពារសុវត្ថិភាពជូនប្រជាពលរដ្ឋទាំងក្នុងតំបន់ និងសកលលោក ដោយគ្មានការលើកលែងនោះឡើយចំពោះមេខ្លោងដែលនៅពីក្រោយ ក៏ដូចជាការជួយសង្គ្រោះជនរងគ្រោះដែលត្រូវមេខ្លោងបោកបញ្ឆោតឱ្យមកធ្វើការក្នុងសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ហើយមានសេរីភាព និងអាចវិលត្រឡប់ទៅប្រទេសរបស់ខ្លួនវិញ៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស