TNAOT News

· ម្សិលមិញ

គិតត្រឹមថ្ងៃទី១ នៃការបើកសាកល្បងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ មានប្រជាពលរដ្ឋចូលទស្សនាប្រមាណជាង ១មុឺននាក់

#NEW NEWS# #សង្គម# #ថ្ងៃបើកសាកល្បង# #អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ# #ព័ត៌មានសង្គម# #ចូលឆ្នាំថ្មី#

1775

ក្នុងថ្ងៃទី១ នៃការបើកដំណើរការសាកល្បងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ (ចាស់) ជាសួនសាធារណៈរយៈពេល ៩ថ្ងៃ (១១-១៩ មេសា ២០២៦) នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ មានបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករប្រមាណ ១ម៉ឺន ៥ពាន់នាក់ បានចូលទស្សនា កម្សាន្ត ថតរូប ហាត់ប្រាណ និងលេងកីឡាជុំវិញតំបន់ និងអគារជាច្រើន។ 

ក្នុងនោះរួមមាន អគារផ្លិត និងប៉មបញ្ជាហោះហើរ (Tower) ដែលត្រូវបានកសាងឡើងនៅអំឡុងទសវត្សរ៍ឆ្នាំ១៩៥០, តំបន់ជុំវិញបរិវេណអគារចេញ-ចូលអ្នកដំណើរវីអាយភី (VIP), ចំណតយន្តហោះស៊ីវិល និងតំបន់ផ្លូវរត់របស់យន្តហោះ (Runway) ជាដើម ដែលសុទ្ធសឹងតែជាតំបន់ និងទីតាំងប្រវត្តិសាស្ត្រនៃវិស័យអាកាសចរស៊ីវិលកម្ពុជា។ បន្ថែមលើនេះ បងប្អូនប្រជាពលរដ្ឋ ក៏បានទស្សនាការសម្ដែងរបាំត្រុដិ របាំឆៃយ៉ាំ ការលេងភ្លេងពិណពាទ្យ និងរបាំផ្សេងៗ ដើម្បីស្វែងយល់ពីគុណតម្លៃនៃរបាំប្រពៃណីវប្បធម៌ជាតិខ្មែរ ក្នុងបរិវេណព្រលានយន្តហោះនេះផងដែរ៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស