TNAOT News
· ម្សិលមិញ
តើមានរឿងអ្វី? ស្ងាត់ៗ បវរកញ្ញាភេទទី៣ រ៉ូប៊ី ប៉ុនប៉ងធ្វើអត្តឃាតចងកសម្លាប់ខ្លួនពីលើអគារ
#Social Life# #រ៉ូប៊ី# #កម្សាន្ត# #តារាខ្មែរ# #អត្តឃាត#
1993
បណ្ដាមិត្តរួមអាជីពជាច្រើនមានការភ្ញាក់ផ្អើលរន្ធត់ចិត្ត និងបង្ហាញក្ដីបារម្ភយ៉ាងខ្លាំង ខណៈបានឃើញនៅវីដេអូដ៏រន្ធត់របស់ម្ចាស់មកុដ Miss Universe Trans Cambodia 2023 កញ្ញា រ៉ូប៊ី បានប៉ុនប៉ងធ្វើអត្តឃាតចងកសម្លាប់ខ្លួនពីលើអគារ ប៉ុន្តែមិនបានសម្រេច ដោយត្រូវបានគេជួយសង្គ្រោះទាន់ពេល នៅមន្ទីរពេទ្យមួយកន្លែងនៅក្រុងបោយប៉ែត។

ដោយមួយរយៈពេលចុងក្រោយនេះ យើងសង្គេតឃើញថា តារាភេទទី៣ រ៉ូប៊ី ហាក់បង្ហាញនៅអារម្មណ៍សោកសៅក្នុងបណ្ដាញសង្គមដោយភ្ជាប់ជាមួយឃ្លាថា៖ «មួយរយះនេះផ្លូវចិត្តខ្ញុំមិនល្អទេ…» ដែលនេះបញ្ជាក់ថានាងអាចនឹងមានវិបិត្តអ្វីម្យ៉ាងដែលមិនអាចបង្ហាញបានរហូតសម្រេចចិត្តគិតខ្លីបែបនេះ។

យ៉ាងណាមិញ បន្ទាប់ពីទទួលបានដំណឹងនេះ បណ្ដាអ្នកលេងបណ្ដាញសង្គម ក៏ដូចជាមិត្តក្នុងវិស័យសិល្បៈបានចូលទៅលើកទឹកចិត្ត និងជួយពន្យល់ណែនាំ ឲ្យព្យាយាមតស៊ូជម្នះនូវរឿងគ្រប់យ៉ាងពីមួយជំហានទៅមួយជំហានផងដែរ៕ អត្ថបទដោយ៖ Sun Darasy



សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស

យោបល់ទាំងអស់ (0)