TNAOT News

· ម្សិលមិញ

លោក Trump បណ្តេញលោកស្រី Pam Bondi ចេញ និងតែងតាំងអតីតមេធាវីផ្ទាល់ខ្លួននៅក្រសួងយុត្តិធម៌

#Donald Trump# #NEW NEWS# #ព័ត៌មាន# #ក្រសួងយុត្តិធម៌# #ព័ត៍មានអន្តរជាតិ# #Pam Bondi# #មេធាវី#

2028

ប្រធានាធិបតីអាម៉េរិកលោក Donald Trump បានបណ្តេញរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោកស្រី Pam Bondi កាលពីថ្ងៃព្រហស្បតិ៍ (ថ្ងៃទី ២ ខែមេសា) ហើយបានតែងតាំងអតីតមេធាវីផ្ទាល់ខ្លួនរបស់លោក ឲ្យបម្រើការជាប្រធានស្តីទីនៃក្រសួងយុត្តិធម៌វិញ។លោកស្រី Bondi ដែលជាអ្នកស្មោះត្រង់ម្នាក់តាំងពីសម័យកាលដែលលោកស្រីជារដ្ឋមន្ត្រីក្រសួងយុត្តិធម៌រដ្ឋ Florida បានបម្រើការមួយរយៈពេលខ្លីក្នុងអាណត្តិទីពីររបស់លោក Trump ប៉ុន្តែបានទទួលការរិះគន់ចំពោះការដោះស្រាយករណីសំខាន់ៗដែលទាក់ទងនឹងអាទិភាពរបស់លោក រួមទាំងបញ្ហាប្រឈមនៃការបោះឆ្នោត និងការអនុវត្តព្រំដែន។

ជាមួយគ្នានោះ លោក Trump បានតែងតាំងមេធាវីផ្ទាល់ខ្លួនយូរអង្វែងរបស់លោក គឺលោក Todd Blanche ជាប្រធានស្តីទីនៃក្រសួងយុត្តិធម៌ជំនួសតំណែងលោកស្រី Pam Bondi ។ គួរបញ្ជាក់ផងដែរថា លោក Blanche ជាមេធាវីផ្ទាល់ខ្លួនម្នាក់ដែលបានការពារលោក Trump នៅក្នុងសំណុំរឿងព្រហ្មទណ្ឌជាច្រើនដែលលោកបានប្រឈមមុខបន្ទាប់ពីលោកបានចាកចេញពីសេតវិមានក្នុងឆ្នាំ ២០២១៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស