TNAOT News

· 2​ម៉ោង​មុន

ត្រីមាសទី១ឆ្នាំ២០២៦ គុណភាពខ្យល់នៅកម្ពុជាមានកម្រិតល្អ

#NEW NEWS# #សង្គម# #ក្រសួងបរិស្ថាន# #គុណភាពខ្យល់# #ព័ត៌មានសង្គម#

727

តាមរយៈការត្រួតពិនិត្យគុណភាពខ្យល់ពីឧបករណ៍ និងស្ថានីយ ដែលបានដំឡើងនៅ ទូទាំងប្រទេស ចំនួន ៥៩ទីតាំង (នៅរាជធានីភ្នំពេញចំនួន ១២ទីតាំង និងតាមបណ្ដាខេត្តទូទាំងប្រទេសចំនួន ៤៧ទីតាំង)បានបង្ហាញថា គុណភាពខ្យល់នៅរាជធានីភ្នំពេញ និងបណ្ដាខេត្ត ក្នុងត្រីមាសទី១ ឆ្នាំ២០២៦នេះ ស្ថិតក្នុងកម្រិតល្អបើធៀបទៅនឹងស្តង់ដាគុណភាពខ្យល់សាធារណៈ។

ដោយឡែក បើធ្វើការប្រៀបធៀបគុណភាពខ្យល់រវាងត្រីមាសទី១ ឆ្នាំ២០២៥ និងត្រីមាសទី១ ឆ្នាំ២០២៦ បង្ហាញថា កម្រិតភាគល្អិតនិចល PM2.5 មានការកើនឡើងតិចតួចនៅក្នុងត្រីមាសទី១នេះ ស្មើនឹង ២៤.២៨ µg/m3។ ដោយឡេក នៅត្រីមាសទី១ នៃឆ្នាំ២០២៥ កំហាប់ភាគល្អិតនិចលគិតជាមធ្យមស្មើនឹង ២៣,០៩ µg/m3។

ជាមួយគ្នានេះដែរ ចាប់ពីខែមករា ដល់ខែមីនា ឆ្នាំ២០២៦ ក្រុមការងារជំនាញ បានចុះត្រួតពិនិត្យ តាមដានគុណភាពខ្យល់សាធារណៈដោយប្រើប្រាស់រថយន្តចល័តចំនួន ៦លើក នៅខេត្តប៉ៃលិន ខេត្តពោធិ៍សាត់ កោះកុង ស្ទឹងត្រែង មណ្ឌលគិរី និងខេត្តរតនគិរី។

ក្នុងត្រីមាសទី១ឆ្នាំ២០២៦នេះ ក្រសួងបរិស្ថាន បានតាមដានត្រួតពិនិត្យគុណភាពខ្យល់សាធារណៈជាប្រចាំ។ ក្រសួងបរិស្ថាន បង្ហាញពីតម្លាភាពក្នុងការផ្សព្វផ្សាយព័ត៌មាន៖ ទាក់ទងនឹងគុណភាពខ្យល់នៅកម្ពុជា។ ក្រសួងបរិស្ថាន បញ្ជាក់ថា មិនដែលលាក់បាំងព័ត៌មានអំពីគុណភាពខ្យល់សាធារណៈនោះទេ ដោយ ប្រជាពលរដ្ឋអាចតាមដានទិន្នន័យតាមពេលវេលាជាក់ស្តែងបានតាមរយៈគេហទំព័រ airquality.moe.gov.kh កម្មវិធីទូរស័ព្ទ CGS SPA និងទំព័រហ្វេសប៊ុករបស់ក្រសួង៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស