TNAOT News

· ម្សិលមិញ

វេទិកាសារព័ត៌មាន លើប្រធានបទ «រួមគ្នាផលិត រួមគ្នាប្រើផលិតផលជាតិ»

#ផលិតផលជាតិ# #NEW NEWS# #សង្គម# #វេទិកាសារព័ត៌មាន# #ក្លឹបអ្នកកាសែតកម្ពុជា# #SME# #ព័ត៌មានសង្គម# #ពិព័រណ៌#

2100

វេទិកាសារព័ត៌មាន លើប្រធានបទ «រួមគ្នាផលិត រួមគ្នាប្រើផលិតផលជាតិ» ដើម្បីពង្រឹង និងពង្រីកផលិតផលក្នុងស្រុកទាំងបរិមាណ គុណភាព និងសុវត្ថិភាព ធ្វើយ៉ាងណាបំពេញតម្រូវការប្រើប្រាស់អំឡុងពេលពហិការមិនប្រើប្រាស់ផលិតផលប្រទេសថៃ រៀបចំឡើងដោយក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) សហការជាមួយជាមួយសមាគមមូលនិធិ សម្ដេចតេជោ ដើម្បីអភិវឌ្ឍន៍ សហគ្រាសធុនតូច និង មធ្យមនៅកម្ពុជា (FASMEC) នាព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៥ ក្រោមវត្តមាន លោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជា និង ឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមមូលនិធិសម្តេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា(SME) និងជាប្រធានក្រុមប្រឹក្សាភិបាលសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យម (FASMEC) និងអ្នកសារព័ត៌មានប្រមាណ ៨៥នាក់ មកពី ៦០អង្គភាព។ក្នុងឱកាសនោះដែរ ឧកញ៉ា តែ តាំងប៉ បានមានប្រសាសន៍ថា បទពិសោធន៍ពីការរៀបចំពិព័រណ៍កាលពីពីរលើកមុន ទទួលបានការគាំទ្រយ៉ាងច្រើនកុះករពីសំណាក់ប្រជាពលរដ្ឋខ្មែរ ជាពិសេសបន្ទាប់ពីប្រជាពលរដ្ឋខ្មែរ ងាកមកឲ្យតម្លៃលើផលិតក្នុងស្រុក។ ហេតុនេះហើយទើប FASMEC សម្រេចរៀបចំពិព័រណ៍ «ផលិតផលខ្មែរ» ជាលើកទី៣។

ជាមួយគ្នានេះ ឧកញ៉ា តែ តាំងប៉ អំពាវនាវឲ្យប្រជាពលរដ្ឋបន្តគាំទ្រផលិតផលខ្មែរ និងជឿជាក់លើផលិតផលដែលដាក់តាំងបង្ហាញខាងមុខគឺសុទ្ធសឹងតែជាផលិតផល ដែលផលិតឡើងដោយកូនខ្មែរ និងធានាថារាល់តម្លៃផលិតផលដែលតាំងបង្ហាញក្នុងពិព័រណ៍ផលិតផលក្នុងស្រុក និងស្នាដៃកូនខ្មែរ លើកទី៣ នឹងមិនមានការឡើងថ្លៃនោះទេ បើទោះបីក្នុងកាលៈទេសៈប្រេងឥន្ធនៈ និងហ្គាសឡើងថ្លៃក៏ដោយ។

គួរបញ្ជាក់ផងដែរថា ពិព័រណ៍ផលិតផលក្នុងស្រុក និងស្នាដៃកូនខ្មែរ លើកទី៣ នឹងរៀបចំឡើងសាជាថ្មី ចាប់ពី ម៉ោង ៨ព្រឹក ដល់ម៉ោង ៨យប់ ចំនួន ៤ថ្ងៃ ថ្ងៃទី ៩,១០,១១ និងទី១២ ខែមេសា ឆ្នាំ២០២៦ ខាងមុខនេះ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រផងដែរ៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស