TNAOT News
· 5ម៉ោងមុន
កញ្ញា ប៉ុប ពី ប្រតិកម្មទៅលើសំំណេរ អតីតតារាសម្ដែង សោ ពន្លឺ ផ្តាំអ្នកសិល្បៈពេលឈឺកុំសុំជំនួយ
#Social Life# #ប៉ុប ពី# #សោ ពន្លឺ# #កម្សាន្ត# #តារាខ្មែរ#
1491
តារាសម្ដែងដ៏ល្បីល្បាញក្នុងទសវត្សរ៍ឆ្នាំ២០០០ លោក សោ ពន្លឺ ដែលត្រូវបានគេស្គាល់ថាជា F4 កម្ពុជា ដោយបច្ចុប្បន្នលោកកំពុងរស់នៅសាងគ្រួសារយ៉ាងមានសុភមង្គលនៅប្រទេសអូស្ត្រាលី បានបង្ហោះសំណេរមួយស្នើសុំដល់អ្នកសិល្បៈមួយចំនួន បេីមិនខ្វះខាតខ្លាំងទេ កុំបង្ហោះសុំជុំនួយអី កុំអោយគេមេីលងាយអ្នកសិល្បះខ្មែរ។
ខណៈតារាភេទទីបី កញ្ញា ប៉ុប ពី ក៏បានប្រតិកម្មទៅនឹងសំណេរមួយនេះដោយបានលើកឡើងថា៖ «សិល្បៈជួយអ្នកសិល្បៈទេបង គ្មានអ្វីធំជាងទឹកចិត្តទេ យើងក្រតែបេះដូងធំ បងឯងក៏ដឹងហើយថា យើងចេញថតរឺចេញសម្តែង១ថ្ងៃរស់១ថ្ងៃ បងឯងជាអ្នកមានបងឯងមិនយល់ទេ»។
ក្រោយពីបានឃើញនូវសំណេរទាំងនេះហើយ បណ្ដាអ្នកលេងបណ្ដាញសង្គមរួមទាំងអ្នកសិល្បៈមួយចំនួនបានចូលទៅស៊ែរចែករំលែកបន្ត និងបញ្ចេញមតិវែកញែកជាហូរហែរ ដោយក្នុងនោះមានទាំងមតិគាំទ្រ ព្រមទាំងមតិប្រតិកម្មផ្សេងៗទៀតផងដែរ៕



សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់

យោបល់ទាំងអស់ (0)