TNAOT News
· 4ម៉ោងមុន
នាវាទេសចរណ៍បរទេសមួយគ្រឿងដឹកភ្ញៀវទេសចរចម្រុះជាតិសាសន៍ជាង ៦០០នាក់ មកទស្សនកិច្ចកម្ពុជា
#ភ្ញៀវទេសចរ# #NEW NEWS# #នាវាទេសចរណ៍# #សង្គម# #ព័ត៌មានសង្គម#
1138
នាវាទេសចរណ៍បរទេសមួយគ្រឿងមាន ឈ្មោះ Seven Seas Mariner សញ្ជាតិ BAHAMAS ដឹកភ្ញៀវទេសចរណ៍ចម្រុះជាតិ សាសន៍ចំនួន ៦០៩នាក់ ចូលចតកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដើម្បីមកទស្សនាប្រទេសកម្ពុជារយៈពេលពីរថ្ងៃ។
មន្ត្រីនគរបាលអន្តោរប្រវេសន៍ច្រកទ្វារកំពង់ផែស្វយ័តក្រុងព្រះសីហនុ បានឱ្យដឹងថា នាវាទេសចរណ៍បរទេសមួយគ្រឿងមាន ឈ្មោះ Seven Seas Mariner ដឹកភ្ញៀវទេសចរណ៍ចម្រុះជាតិ សាសន៍ ក្នុងនោះមានស្រី ៣២៣នាក់ មាន ២៧សញ្ជាតិ មាននាវិកចំនួន ៤៦៤នាក់ ស្រី ១០៨នាក់ មាន ៣៦សញ្ជាតិ បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ប្រកប ដោយសុវត្ថិភាពនៅព្រឹកថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ ។
មន្ត្រីនគរបាលអន្តោរប្រវេសន៍ច្រកទ្វារកំពង់ផែស្វយ័តក្រុងព្រះសីហនុ បានឱ្យដឹងថា គោលបំណង នៃការចូលចតរបស់នាវាទេសចរណ៍ ខាងលើ ដើម្បីមកទស្សនាប្រទេសកម្ពុជារយៈពេលពីរថ្ងៃ គឺចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦ ដើម្បីឈ្វេងយល់ពីវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ និងការអភិវឌ្ឍន៍រីកចម្រើន នៃព្រះរាជាណាចក្រកម្ពុជា ជាពិសេសការអភិវឌ្ឍន៍រីកចម្រើនរបស់ខេត្តព្រះសីហនុ នាពេលបច្ចុប្បន្ន ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានដាក់ចេញកម្មវិធីពិសេសលើកទឹកចិត្តជំរុញការវិនិយោគនៅខេត្តព្រះសីហនុ ។
ក្នុងឱកាសនៃការចូលចតរបស់នាវាខាងលើនេះ មន្ត្រីនគរបាលអន្តោរប្រវេសន៍ ច្រកទ្វារកំពង់ផែស្វយ័តក្រុងព្រះសីហនុ បានជួយសម្របសម្រួលក្នុងការធ្វើបែបបទ (ប៉ាស្ព័រ) ដើម្បីសម្រួលដល់ការធ្វើដំណើរបន្តរបស់ភ្ញៀវទេសចរបរទេសបានលឿន ឆាប់។ ជាមួយគ្នានេះដែរភ្ញៀវទេសចរក៍បានធ្វើដំណើរទៅកម្សាន្តនៅតាមតំបន់រមណីយដ្ឋាន តំបន់ឆ្នេរសមុទ្រ តំបន់វប្បធម៌តាមវត្តអារាមនានា តំបន់នេសាទ នៅក្នុងក្រុងព្រះសីហនុ ទស្សនារូបសំណាកព្រះថោងនាងនាគ និងរូបសំណាកផ្សេងទៀតក្នុងក្រុងព្រះសីហនុ ក្រុងកំពង់សោម មជ្ឈមណ្ឌល Bay of Light ជាដើម ។
លក្ខណ:បច្ចេកទេសនាវា Seven Seas Mariner មានបណ្តោយ ២១៦, ៩៣ម៉ែត្រ ទទឹងប្រវែង ២៨, ៨០ម៉ែត្រ ជំរៅទឹក ៧ម៉ែត្រ ។ នាវានេះបានធ្វើដំណើរមកពីប្រទេសវៀតណាមចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅវេលាម៉ោង ៧និង៥០នាទី ព្រឹកថ្ងៃទី២ ខែមេសា នាវានេះមានគម្រោងបន្តដំណើរទៅប្រទេសថៃ នៅថ្ងៃទី៣ ខែមេសា ២០២៦ វេលាម៉ោង ១៧ល្ងាច៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
គិតត្រឹមម៉ោង១០ និង៣០នាទីនេះ ជនសង្ស័យ ឈ្មោះ ស៊ីវ ជ័យសិដ្ឋ មិនបានចូលខ្លួនតាមការកោះហៅរបស់សមត្ថកិច្ចនៅឡើយទេ
សារសរសេរដោយដៃរបស់មហាជនបានទៅដល់វីរៈកងទ័ព ដែលកំពុងឈរជើងការពារព្រំដែន
ផ្លូវបេតុងថ្មីចំនួនពីរខ្សែ នឹងរួមចំណែកលើកតម្លៃបេតិកភណ្ឌ និងកាត់បន្ថយការកកស្ទះក្នុងតំបន់អង្គរ
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី៖ មិត្តភាពកម្ពុជា-ចិន ធន់ និងទុកចិត្តបាន នៅគ្រប់កាលៈទេសៈ

យោបល់ទាំងអស់ (0)