TNAOT News
· ម្សិលមិញ
តើជាការពិតទេ? សុខៗ តារាចម្រៀងរ៉េប លោក Rango ប្រកាសបញ្ចប់អាជីពជាអ្នកសិល្បៈ
#Social Life# #Rango# #កម្សាន្ត# #តារាខ្មែរ# #តារាចម្រៀងរ៉េប#
1869
មហាជនអ្នកលេងបណ្ដាញសង្គមមានការភ្ញាក់ផ្អើល និងបង្ហាញអារម្មណ៍សោកស្ដាយ ខណៈស្ងាត់ៗតារាចម្រៀងរ៉េប លោក Rango ដែលជាអតីតបេក្ខភាពដ៏ល្បីធ្លោមួយរូបក្នុងកម្មវីធីប្រកួតចម្រៀងរ៉េប Rapper Fighter បានប្រកាសបញ្ចប់អាជីពជាអ្នកសិល្បៈកាលពីយប់រំលងអាធាត្រឈានចូលថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ បន្ទាប់ពីទម្លាក់បទចម្រៀងថ្មីចុងក្រោយចំណងជើងថា«ខ្ទិះ»។

នេះបើយោងតាមសំណេរ លោក Rango បានរៀបរាប់បែបនេះថា៖ «សុំទោសដែលត្រូវនិយាយពាក្យនេះ... អាជីពអ្នកសិល្បៈរបស់ខ្ញុំប្រហែលជាត្រូវបញ្ចប់ត្រឹមនេះហើយ។ បទដែលចេញមុននេះ គឺជាបទចុងក្រោយដែលបងប្អូនបានឃើញខ្ញុំ។ ខ្ញុំហត់នឿយ ហើយចង់ទៅរស់នៅជីវិតសាមញ្ញវិញ។ អរគុណសម្រាប់ការស្រលាញ់កន្លងមក លាហើយអ្នកទាំងអស់គ្នា»។

ក្រោយពីបានឃើញនៅសំណេរនេះហើយ បណ្ដាអ្នកគាំទ្រជាច្រើនបានចូលទៅស៊ែរចែករំលែកបន្ត និងមានមតិមហាជនចូលទៅលើកទឹកចិត្ត ចំណែកអ្នកខ្លះទៀតបានលើកឡើងថារឿងនេះមិនមែនជាការពិតនោះទេគ្រាន់តែជាការកុហកសម្រាប់ថ្ងៃ April fool day ផងដែរ៕ អត្ថបទដោយ៖ Sun Darasy



សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
នគរបាលជំនាញឃាត់ខ្លួនម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Kim Ya An ដោយចោទប្រកាន់ថាផ្សព្វផ្សាយព័ត៌មានញុះញង់ឲ្យមានការរើសអើងសមត្ថកិច្ច
ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង សន្និដ្ឋានថា បុគ្គលឈ្មោះ ស៊ីវ ជ័យសិដ្ឋ ពិតជាអ្នកបើករថយន្តបុកម៉ូតូ បណ្តាលឱ្យមនុស្ស៦នាក់ស្លាប់
ដឹងការពិតហើយ! អតីតតារាសម្ដែង ម៉េង ប៊ុនទ្បូ មានជំងឺបែកសរសៃជេីង ដោយសារតែខំរត់ហាត់ប្រាណបញ្ចុះជាតិស្ករ
របៀបញ៉ាំថ្លើមជ្រូកដោយសុវត្ថិភាព និងទទួលបានអត្ថប្រយោជន៍

យោបល់ទាំងអស់ (0)