TNAOT News
· 04-01
នគរបាលជំនាញឃាត់ខ្លួនម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Kim Ya An ដោយចោទប្រកាន់ថាផ្សព្វផ្សាយព័ត៌មានញុះញង់ឲ្យមានការរើសអើងសមត្ថកិច្ច
#សមត្ថកិច្ច# #ស្ទឹងមានជ័យ# #នគរបាល# #នគរបាលព្រហ្មទណ្ឌ# #សង្គម# #ព័ត៌មានសង្គម#
1983
នគរបាលជំនាញព្រហ្មទណ្ឌរាជធានីភ្នំពេញ ឃាត់ខ្លួនម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Kim Ya An ជាបុរសក្លែងជាស្រី ក្រោយផ្សព្វផ្សាយព័ត៌មានញុះញង់ឲ្យមានការរើសអើងសមត្ថកិច្ច ដោយសារខឹងសមត្ថកិច្ចផាកពិន័យ២លានរៀល បើករថយន្តក្រោមឥទ្ធិពលជាតិអាល់កុលកម្រិត 0,55 Mg/l។ នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពខ្លួនពិតជាស្រវឹង ផឹកស្រាបៀរជាមួយមិត្តភក្តិ៣នាក់ នៅផ្ទះរបស់ខ្លួនស្ទឹងមានជ័យ ហើយបន្ទាប់មកក៏ធ្វើដំណើរក្នុងគោលបំណងមកផ្ទះមួយទៀត នៅបុរី ប៉េង ហួត ផ្លូវ ម៉ុង ប្ញទ្ធី ចំណែកក្រដាស់ប័ណ្ណចុងសន្លឹកផាកពិន័យ ខណៈខ្លួនបើករថយន្តចេញពីកន្លែងសមត្ថកិច្ច ក៏ក្រញីចុចកញ្ចក់រថយន្តបោះចោលបាត់។ បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងឃាត់ខ្លួននៅការិយាល័យនគរបាលព្រហ្មទណ្ឌ ដើម្បីសាកសួរចាត់ការតាមនីតិវិធីផងដែរ៕ 



សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
តើ Pre-Workout គឺជាអ្វី? តើវាសំខាន់ប៉ុណ្ណា?
[ភាគទី 27] ធានហាន៖ ច្រៀងចម្រៀងសរសើររដូវស្លឹកឈើជ្រុះក្នុងគ្រាដ៏ច្របូកច្របល់
គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា សម្រេចដកហូតអាជ្ញាបណ្ណកាស៊ីណូ ដែលផ្តល់ជូនក្រុមហ៊ុន សៀងហៃ រីហ្សត
Wei Tao, Governor of the People's Government of Guangxi Zhuang Autonomous Region of China, Holds Joint Interview with Vietnamese Media:What Can AI Do for Vietnam? Guangxi & Vietnam Explore Together.

យោបល់ទាំងអស់ (0)