TNAOT News

· 19​ម៉ោង​មុន

ដឹងការពិតហើយ! អតីតតារាសម្ដែង ម៉េង ប៊ុនទ្បូ មានជំងឺបែកសរសៃជេីង ដោយសារតែខំរត់ហាត់ប្រាណបញ្ចុះជាតិស្ករ

#Social Life# #ម៉េង ប៊ុនឡូ# #កម្សាន្ត# #តារាខ្មែរ# #សាវីន ហ្វីលីព#

1941

ក្រោយពីទទួលបានដំណឹងដ៏ភ្ញាក់ផ្អើលពីស្ថានភាពជំងឺរបស់ លោក ម៉េង ប៊ុនទ្បូ បានធ្លាក់ខ្លួនឈឺធ្ងន់ មានជំងឺបែកសរសៃជេីងខាងឆ្វេង(សរសៃវ៉ែនរត់ទៅបេះដូង)ដែលត្រូវបានគ្រូពេទ្យព្រមានឲ្យព្យាបាលទាន់ពេលវេលា បើមិនដូច្នោះអាចនឹងប្រឈមមុខនឹងជំងឺគាំងបេះដូងនៅថ្ងៃមុខ ដោយក្នុងនោះ លោក សាវីព ហ្វីលីព ក៏បានប្រកាសគៀងគរកថវិកាពីសប្បុរសជនជួយ ព្រមទាំងទម្លាយពីមូលហេតុដែលបណ្ដាលឲ្យមានជំងឺនេះកើតឡើង។

នេះបើយោងតាមការបញ្ជាក់របស់ លោក សាវីព ហ្វីលីព បានរៀបរាប់ឲ្យដឹងថា៖ «ដំបូងឡើយ លោក ម៉េង ប៊ុនទ្បូ មានជំងឺទឹកនោមផ្អែមធ្ងន់ធ្ងរ ហេីយខំរត់ហាត់ប្រាណដើម្បីបញ្ចុះជាតិស្ករដែលជាហេតុធ្វេីអោយបែកសរសៃជេីងវែនខាងឆ្វេងភ្ជាប់ទៅបេះដូងតែម្ដង»។

សូមបញ្ជាក់ផងដែរថា នាពេលបច្ចុប្បន្នតារាសម្ដែងជើងចាស់ លោក សាវីព ហ្វីលីព បាននឹងកំពុងប្រកាសគៀងគរកថវិកាជំនួយជួយដល់ លោក ម៉េង ប៊ុនឡូ ក្នុងការព្យាបាលជើងដែលត្រូវចំនាយប្រមាណជា ៣០០០ដុល្លារ ដោយសារតែមើលឃើញគាត់មានភាពខ្មាស់អៀន យ៉ាងណាមិញ លោក សាវីព ហ្វីលីព ក៏ចង់ជួយដល់គាត់ដែលជាតារាប្រុសដ៏ស្លូតបូតម្នាក់ លោកក៏មិនអាចឈអោបដៃមេីលមនុស្សល្អម្នាក់ដែលកំពុងជួបទុក្ខលំបាកខ្វះខាតនោះទេ ណាមួយក៏មានការព្រួយបារម្ភខ្លាចគាត់គាំងបេះដូងដោយកំពុងរស់នៅឯកាម្នាក់ឯងផងដែរ៕ អត្ថបទដោយ៖ Sun Darasy

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស