TNAOT News
· 03-28
ទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ឆ្នាំ២០២៦ ចាប់ផ្តើមបើកដំណើរការ ដោយផ្តោតលើនវានុវត្តន៍ជាកាតាលីករសម្រាប់វឌ្ឍនភាពជាតិ
#ទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍# #សង្គម# #ព័ត៌មានសង្គម# #TNAOT DIGI#
2012
ទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកទី៤ បានចាប់ផ្តើមបើកដំណើរការ ក្រោមប្រធានបទ «នវានុវត្តន៍ដើម្បីវឌ្ឍនភាពជាតិ» ដោយមានការចូលរួមពីថ្នាក់ដឹកនាំរាជរដ្ឋាភិបាល អ្នកស្រាវជ្រាវ តំណាងវិស័យឯកជន និងដៃគូអភិវឌ្ឍន៍ ដើម្បីរួមគ្នាពង្រឹងប្រព័ន្ធនវានុវត្តន៍ជាតិ។
ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី និងជាតំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានលើកឡើងថា៖ «វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ មិនមែនជាវិស័យដាច់ដោយឡែកទេ ប៉ុន្តែជាវិស័យយុទ្ធសាស្ត្រគន្លឹះដែលគាំទ្រគ្រប់វិស័យផ្សេងទៀត។ គ្រប់ស្ថាប័ន ទាំងក្នុងវិស័យសាធារណៈ និងឯកជន រួមទាំងសហគ្រាសធុនមីក្រូ តូច និងមធ្យម សុទ្ធតែមានឱកាសចាប់យកសក្ដានុពលដ៏ខ្លាំងក្លារបស់វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដើម្បីជំរុញកំណើន និងអភិវឌ្ឍស្ថាប័នរបស់ខ្លួន។”
ទិវាជាតិលើកទី៤ មានកម្មវិធីអមសំខាន់ៗ ដូចជាពិព័រណ៍វិទ្យាសាស្ត្រ វេទិកាជជែកពិភាក្សា សកម្មភាពជំរុញនវានុវត្តន៍ និងពានរង្វាន់វិទ្យាសាស្ត្រថ្នាក់ជាតិ ដែលមានគោលបំណងលើកកម្ពស់សមត្ថភាពវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដើម្បីអភិវឌ្ឍសេដ្ឋកិច្ចសង្គមកម្ពុជា។
ក្នុងព្រឹត្តិការណ៍នេះ ពន្លារដ្ឋាភិបាល និងស្តង់ពិព័រណ៍ជាង២០០ស្តង់របស់ក្រសួងស្ថាប័ន វិស័យឯកជន និងស្ថាប័នសិក្សាស្រាវជ្រាវ ត្រូវបានរៀបចំឡើង ដើម្បីរួមគ្នាបង្ហាញការរីកចម្រើនជាក់ស្តែងនៃសមត្ថភាព នវានុវត្តន៍ជាតិ រួមទាំងការតាំងបង្ហាញគ្រឿងម៉ាស៊ីនទំនើបៗ ប្រព័ន្ធផលិតកម្មឆ្លាតវៃ និងដំណោះស្រាយឌីជីថល ដែលកំពុងបម្រើទាំងក្នុងវិស័យឧស្សាហកម្ម រហូតដល់វិស័យកសិកម្ម ពាណិជ្ជកម្ម និងសេវាកម្ម។
នេះក៏ជាវេទិកាសម្រាប់វិស័យឯកជន ពិសេសសហគ្រាសធុនតូច និងមធ្យម ក្នុងការស្វែងរកបច្ចេកវិទ្យាថ្មីៗ បង្កើតភាពជាដៃគូ កែលម្អខ្សែច្រវាក់ផលិតកម្ម និងលើកកម្ពស់សមត្ថភាពផលិត ដើម្បីបំពេញតាមតម្រូវការទីផ្សារ និងស្តង់ដាអន្តរជាតិ។
ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើងពីផលប្រយោជន៍ជាក់ស្តែងនៃនវានុវត្តន៍សម្រាប់ធុរកិច្ច និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។
ឯកឧត្តមបានលើកឡើងថា៖«កម្ពុជាត្រូវការប្រព័ន្ធអេកូឡូស៊ីនវានុវត្តន៍មួយរឹងមាំ និងមានការតភ្ជាប់គ្នាយ៉ាងជិតស្និទ្ធរវាងតួអង្គសំខាន់ៗ ដូចជាស្ថាប័នរដ្ឋ គ្រឹះស្ថានសិក្សាស្រាវជ្រាវ វិស័យឯកជន ធុរកិច្ចថ្មី វិនិយោគិន និងនវានុវត្តន៍ករនៅកម្រិតមូលដ្ឋាន ដើម្បីស្វែងរកដំណោះស្រាយបញ្ហាសង្គម ឬតម្រូវការទីផ្សារជាក់លាក់មួយ»។
ទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកទី៤ ធ្វើឡើងរយៈពេល៣ថ្ងៃ គឹថ្ងៃទី២៦–២៨ ខែមីនា ឆ្នាំ២០២៦ មជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍ កោះពេជ្រ ដើម្បីរួមគ្នាបំផុសគំនិត និងលើកទឹកចិត្តអ្នកជំនាន់ក្រោយឱ្យក្លាយជាអ្នកវិទ្យាសាស្ត្រ និងនវានុវត្តន៍ករ សម្រាប់វឌ្ឍនភាពជាតិ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ព្រះនាង នរោត្តម ជេនណា មានមោទកភាព ចំពោះការសម្ដែងដល់អស្ចារ្យរបស់ អ្នកនាង ទេព បូព្រឹក្ស និងលោក G Devith លើកឆាកអន្តរជាតិ
ជីវិតថ្មីបន្ទាប់ពីដៃដែលបានកាត់៖ ការបញ្ជូនតគ្នាជួយសង្គ្រោះជីវិតរវាងអ្នកជំនាញវេជ្ជសាស្ត្រចិននិងរុស្ស៊ី
Porcelain serves as a significant symbol of traditional Chinese culture.
ផ្លូវជាតិលេខ២៣ ភ្ជាប់ពីស្រុកកោះធំទៅស្ពានអ្នកលឿង ត្រៀមសម្ពោធជាផ្លូវការក្រោយបញ្ចប់សាងសង់ ១០០%

យោបល់ទាំងអស់ (0)