TNAOT News

· 7小时前

ការហាត់សមទស្សនីយភាពរបាំបុរាណ របាំប្រជាប្រិយ និងរបាំប្រពៃណី សម្រាប់កម្មវិធីក្បួនដង្ហែនគរសង្ក្រាន្ត​

#របាំប្រជាប្រិយខ្មែរ# #របាំប្រពៃណី# #របាំបុរាណខ្មែរ# #សង្គម# #ហាត់សម# #ព័ត៌មានសង្គម#

1758

យុវជនដែលជាសិស្សានុសិស្សមកពីវិទ្យាល័យ និងនិស្សិតមកពីសាកលវិទ្យាល័យចំរុះ បានចូលរួមគ្នាជាមួយកម្មវិធីក្បួនដង្ហែនគរសង្ក្រាន្ត ដើម្បីបង្កើតជាទស្សនីយភាពនៃការសម្តែងរបាំបុរាណ របាំប្រជាប្រិយ និងរបាំប្រពៃណី។ នៅឆ្នាំ២០២៦នេះ ក្បួនដង្ហែនគរសង្ក្រាន្តនឹងបង្ហាញជូនភាពអស្ចារ្យនៃវិសេសភាព និងភាពចំរុះនៃរបាំប្រពៃណីខ្មែរចំនួន១២ប្រភេទ ដែលជាមរតកវប្បធម៌ប្រវត្តិសាស្រ្ត និងភូមិសាស្រ្តនៃប្រជាជាតិខ្មែរ។ លើសពីនេះ ក្បួនដង្ហែនគរសង្ក្រាន្តនឹងបង្ហាញជូនទស្សនីយភាពល្ខោនខោល ដែលមានតួអង្គពេញលេញ។ ក្បួនដង្ហែ ក៏នឹងមានទស្សនីយភាពរបាំជូនពរ របាំសន្តិភាព របាំផ្លិត របាំបួងសួង និងទម្រង់ចំរុះជាច្រើនទៀត៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស