TNAOT News

· 11​ម៉ោង​មុន

សមត្ថកិច្ចស្រុកកណ្តាលស្ទឹង ឃាត់ខ្លួនជនសង្ស័យចំនួន ០៧ ពាក់ព័ន្ធករណីបន្លំដើរបិណ្ឌបាតបោកប្រជាពលរដ្ឋដើម្បីយកប្រាក់

#NEW NEWS# #ខេត្តកណ្តាល# #សង្គម# #បន្លំខ្លួនធ្វើជាសង្ឃដើរបិណ្ឌបាត្# #ព័ត៌មានសង្គម#

1758

សមត្ថកិច្ចស្រុកកណ្តាលស្ទឹង ឃាត់ខ្លួនជនសង្ស័យចំនួន ០៧ ពាក់ព័ន្ធករណី(ឆបោក ស្លៀកពាក់បែបព្រះពុទ្ធសាសនាដោយគ្មានសិទ្ធិ) ដែលករណីនេះ កើតឡេីង ថ្ងៃទី២១ ខែមីនា ឆ្នាំ ២០២៦ វេលាម៉ោងៈ ១០:០០នាទីព្រឹកនៅចំណុច ភូមិដើមត្រាំង ឃុំអន្លង់រមៀត ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។ 

វត្ថុតាងចាប់យករួមមាន : 

១ -ស្បង់ជីវរចំនួន ០៦ កំភ្លេ  

២ -ថង់យាមចំនួន ០៨ 

៣ -បាត្រចំនួន ០៥ (គ្មានគំរប០១) -ខ្សែកាតចំនួន ០២ ។

៤ -ទូរស័ព្ទ ចំនួន០៤គ្រឿង (ម៉ាក realme ពណ៌ទឹកសណ្ដែក , ម៉ាក oppo ពណ៌ខៀវ ,ម៉ាក oppo ពណ៌ទឹកប្រាក់ (បែកអេក្រង់ខាងមុខនិងបែកកញ្ចក់ខាងក្រោយ) ,ម៉ាក Tecno spark ពណ៌ស (បែកអេក្រង់ខាងមុខនិងបែកកញ្ចក់ខាងក្រោយ) ។

៥ - ឆត្រ ចំនួន០៣

សូមបញ្ជាក់ថា : នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង០៧:៤០នាទី (ព្រឹក) ជនសង្ស័យ ឈ្មោះ ហ៊ុន ព្រឿន , ឈ្មោះ សឹង សុខនី និង ជនសង្ស័យ ឈ្មោះ ឡាន់ ឌីណា បាននាំគ្នាដើរបិណ្ឌបាត នៅម្តុំមុខវត្តអន្លង់រមៀត ស្ថិតក្នុងភូមិដើមត្រាំង ឃុំអន្លង់រមៀត រួចបានបន្តដើរមកបិណ្ឌបាតនៅម្តុំ ផ្សារកំពុងកន្ទួត ឃុំបារគូ លុះមកដល់វេលាម៉ោង១០:០០នាទី នាថ្ងៃ-ខែដដែល ខណៈពេលជនសង្ស័យទាំង០៣នាក់ខាងលើ កំពុងបិណ្ឌបាតនៅម្តុំផ្សារកន្ទួត ភ្លាមនោះសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលឃុំអន្លង់រមៀត បានមកឃាត់ខ្លួនជនសង្ស័យទាំង ០៣នាក់ដើម្បីសាកសួរ ហើយពួកគេក៏បានសារភាពថា : ពិតជាបានស្លៀកពាក់បែបព្រះពុទ្ធសាសនា (ព្រះសង្ឃ) ដើរបិណ្ឌបាត បោកប្រជាពលរដ្ឋដើម្បីយកប្រាក់ពិត ប្រាកដមែន !។

បន្ទាប់មកសមត្ថកិច្ចប៉ុស្តិ៍បានឃាត់ខ្លួនជនសង្ស័យបានចំនួន ០២នាក់ទៀត ដែលមាន ឈ្មោះដេង វុត្ថា , ឈ្មោះ ភួន ផានិត , ឈ្មោះ គង់ រុន ទោគ សៀន ដែលអ្នកទាំង០៤នាក់ នោះ ស្នាក់នៅម្តុំព្រៃទា រាជធានីភ្នំពេញ ដែលស្លៀកពាក់បែបព្រះពុទ្ធសាសនា (ព្រះសង្ឃ) ក្លែងក្លាយដើម្បីដើរបិណ្ឌបាត យកប្រាក់ប្រាកដមែន ! ដែលកន្លងមកជនសង្ស័យខាងលើធ្លាប់ដើរបិណ្ឌបាតក្នុងស្រុកកណ្ដាលស្ទឹង បានចំនួន៣ទៅ៤លើក រួចមកហើយ។

បច្ចុប្បន្ន ជនសង្ស័យខាងលើកំពុងឃាត់ខ្លួននៅអធិការដ្ឋាននៅគរបាលស្រុកកណ្ដាលស្ទឹង ដើម្បីកសាងសំណុំរឿង បន្តតាមនីតិវិធីច្បាប់៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)