TNAOT News

· 5​ម៉ោង​មុន

ក្រុមប្រឹក្សាជាតិគាំពារសង្គម ចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលកិច្ចប្រជុំក្រុមប្រឹក្សាជាតិគាំពារសង្គម លើកទី១៥ ឆ្នាំ២០២៦

#សេចក្តីប្រកាសព័ត៌មាន# #ក្រុមប្រឹក្សាជាតិ# #គាំពារសង្គម# #សង្គម# #ព័ត៌មានសង្គម#

1699

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាជាតិគាំពារសង្គម បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាជាតិគាំពារសង្គម លើកទី១៥ ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ ដែលជាអនុប្រធាន និងសមាជិកនៃក្រុមប្រឹក្សាគាំពារសង្គម ព្រមទាំងតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីពិនិត្យ និងពិភាក្សា លើរបៀបវារៈសំខាន់ៗ រួមមាន សេចក្ដីព្រាងគោលនយោបាយស្តីពីការគ្រប់គ្រង និងការដោះស្រាយបញ្ហាជនអនាថា, និង សេចក្តីព្រាងអនុក្រឹត្យស្តីពីការបញ្ជាក់ចំណាយក្នុងប្រព័ន្ធគាំពារសង្គម នៅថ្ងៃចន្ទ ទី២៣ ខែមីនា ឆ្នាំ២០២៦។ ជាលទ្ធផល, អង្គប្រជុំបានឯកភាពជាឯកច្ឆន្ទលើខ្លឹមសារ និងនីតិវិធីក្នុងការអនុម័តសេចក្ដីព្រាងឯកសារទាំងពីរនេះ ដោយនឹងគោររពស្នើសុំការពិនិត្យ និងការសម្រេចដ៏ខ្ពង់ខ្ពស់របស់ សម្ដេចធិបតីនាយករដ្ឋមន្ត្រី ក្នុងពេលឆាប់ៗខាងមុខ៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស