TNAOT News
· 12ម៉ោងមុន
អនុព័ន្ធយោធាមីយ៉ាន់ម៉ា បេ្តជ្ញាជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកងទ័ពមីយ៉ាន់ម៉ា-កម្ពុជា ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់
#មីយ៉ាន់ម៉ា-កម្ពុជា# #អនុព័ន្ធយោធាមីយ៉ាន់ម៉ា# #NEW NEWS# #សង្គម# #ព័ត៌មានសង្គម#
1802
នាយការិយាល័យអនុព័ន្ធយោធាមីយ៉ាន់ម៉ាប្រចាំកម្ពុជា ឧត្តមសេនីយ៍ត្រី ស៊រ វន បានបេ្តជ្ញាចិត្តថានឹងបន្តជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកងទ័ពមីយ៉ាន់ម៉ា-កម្ពុជា ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។

ការប្ដេជ្ញាចិត្តនេះ ធ្វើឡើងនៅក្នុងឱកាស លោកឧត្តមសេនីយ៍ បានចូលជួបសម្តែងការគួរសមជាមួយឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ នាព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦ នៅអគ្គបញ្ជាការដ្ឋាន។

ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន បានស្នើដល់ភាគីមីយ៉ាន់ម៉ា បន្តពង្រឹងកិច្ចសហប្រតិបត្តិការផ្លាស់ប្ដូរទស្សនកិច្ចគ្រប់កម្រិត ការបណ្ដុះបណ្ដាលធនធានមនុស្ស ការផ្លាស់ប្ដូរព័ត៌មានប្រឆាំងភេរវកម្ម បទល្មើសផ្សេងៗ ព្រមទាំងសកម្មភាពការងារនានាដែលបម្រើឲ្យផលប្រយោជន៍រួមដល់ប្រជាជននិងកងទ័ពប្រទេសទាំងពីរ។

ជាកិច្ចឆ្លើយតប លោកឧត្តមសេនីយ៍ត្រី ស៊រ វន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះរាជរដ្ឋាភិបាលកម្ពុជា និងកងយោធពលខេមរភូមិន្ទ ដែលបានផ្ដល់អាហាររូបករណ៍ដល់កងទ័ពមីយ៉ាន់ម៉ា បានសិក្សានៅសាកលវិទ្យាល័យការពារជាតិកម្ពុជា។

បន្ថែមលើនេះ លោកឧត្តមសេនីយ៍ត្រី បានរំឭកជូនឯកឧត្តមអគ្គមេបញ្ជាការ អំពីទំនាក់ទំនងការទូត និងកិច្ចសហប្រតិបត្តិការដ៏យូរអង្វែងរវាងប្រទេសទាំងពីរ ហើយលោកឧត្តមសេនីយ៍ ក៏បានបង្ហាញពីការបេ្តជ្ញាចិត្តក្នុងការជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ និងជិតស្និទ្ធបន្ថែមទៀត នៅក្នុងអាណត្តិបេសកកម្មការរបស់លោក៕





សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
Flying Tigers Permanent Exhibition Opens "My Father Was My Hero Too"
គោលដៅទេសចរណ៍ ដ៏ល្អចំនួន៧ សម្រាប់ភ្ញៀវ ទៅកម្សាន្ត ក្នុងព្រឹត្តិកាណ៍បុណ្យទន្លេខេត្តក្រចេះ
រដ្ឋបាលស្រុកក្រឡាញ់ ខេត្តសៀមរាប បានរៀបចំពិធីក្រុងពាលី សម្រាប់ពិធីជួបជុំជាមួយបងប្អូនជាជនភៀសសឹក
ខណៈសាំងឡើងថ្លៃ! ប្រធានសហជីព និងកម្មករ អំពាវនាវអាជីវករ កុំឱ្យឆ្លៀតឱកាសឡើងថ្លៃទំនិញបន្ថែម

យោបល់ទាំងអស់ (0)