TNAOT News

· 12​ម៉ោង​មុន

គោលដៅទេសចរណ៍ ដ៏ល្អចំនួន៧ សម្រាប់ភ្ញៀវ ទៅកម្សាន្ត ក្នុង​ព្រឹត្តិកាណ៍​បុណ្យទន្លេ​ខេត្តក្រចេះ

#បុណ្យទន្លេ# #​ភ្ញៀវបរទេស# #គោលដៅទេសចរណ៍# #ខេត្តក្រចេះ# #សង្គម# #ព័ត៌មានសង្គម#

1758

អំឡុងព្រឹត្តិការណ៍បុណ្យទន្លេលើកទី១០ ប្រារព្ធធ្វើឡើង​ពី​ថ្ងៃទី ២៧ ដល់ ២៩ ខែមិនា ខាងមុខនេះ ក្នុងនោះមន្ទីរទេសចរណ៍ខេត្តក្រចេះ ក៏បានត្រៀមរៀបចំតំបន់ទេសចរណ៍សំខាន់ៗ​ចំនួន ៧ ទីតាំង សម្រាប់ភ្ញៀវទេសចរជាតិនិងអន្តរជាតិទៅកម្សាន្ត ដែលតំបន់ទេសចរណ៍​ទាំងនោះជាគោលដៅទេសចរណ៍ដ៏មានសក្តានុពលរបស់ខេត្ត។ តំបន់រមណីយដ្ឋានសំខាន់ៗទាំងនោះរួមមាន សួនសុបិន្តកោះច្រែង សហគមន៍ទេសចរណ៍​កោះទ្រង់ អន្លង់ផ្សោត ភ្នំសំបុក រមណីយដ្ឋានព្រែកកាំពី វិហារវត្តសសរ ១០០ និង​រមណីយដ្ឋានបឹងកោះសុក្រម។ នេះបើ​តាមការឱ្យដឹងពីមន្រ្តីនៃមន្ទីរទេសចរខេត្តក្រចេះ នាព្រឹកថ្ងៃទី២៤ ខែមិនា ឆ្នាំ២០២៦។ ព្រឹត្តិការណ៍បុណ្យទន្លេលើកទី១០ ក្នុង​ខេត្តក្រចេះ​ ដែល​គ្រោង​ប្រារព្ធធ្វើឡើង​ពី​ថ្ងៃទី ២៧ ដល់ ២៩ ខែមិនា ខាងមុខនេះ ក្រោមប្រធានបទ”ទន្លេបៃតង បេតិកភណ្ឌ វប្បធម៌ និង ធម្មជាតិ”៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)