TNAOT News

· ម្សិលមិញ

បើកទូកមកលេងរមណីយដ្ឋាន«ឆ្នេរខ្សាច់កោះដាច់» បណ្ដាលឲ្យលិចទូកស្លាប់ចំនួន ០២ នាក់ និងបាត់ខ្លួន ០៤នាក់

#ករណីលិចទូក# #NEW NEWS# #សង្គម# #ព័ត៌មានសង្គម#

1837

នៅវេលាម៉ោង ១០:៣០ នាទី ថ្ងៃទី ២៣ ខែមីនា ឆ្នាំ២០២៦ មានករណី “លិចទូកចូលក្នុងទន្លេ” ជនរងគ្រោះមានគ្នា១២នាក់ បានបើកទូកមកលេងរម្មណីយដ្ឋានឆ្នេរ ខ្សាច់កោះដាច់ តែមិនទាន់បានបើកទូកមកដល់ក៏លិចទូកចូលក្នុងទន្លេបាត់ បណ្តាលឲ្យស្លាប់ ០២ នាក់(ស្រី១) បាត់ខ្លួន ០៤នាក់ នៅភូមិក្បាលកោះ សង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ 

វេលាម៉ោង ១០:៣២ នាទី សមត្ថកិច្ចមជ្ឈមណ្ឌលប្រចាំបញ្ជា១១៧ នៃអគ្គស្នងការដ្ឋាន នគរបាលជាតិ លោកអនុសេនីយ៍ឯក នូ កាន់វណ្ណា បញ្ជូនព័ត៌មានទៅប្រចាំបញ្ហា នៃស្នងការ ដ្ឋាននគរបាលរាជធានីភ្នំពេញ លោកវរសេនីយ៍ទោ សាយ សម្បត្តិ មុខងារ នាយរងការិយាល័យ លេខទូរសព្ទទំនាក់ទំនង ០៩៧ ៧៧ ៨០០០២ ដើម្បីអន្តរាគមន៍បន្ទាន់ ។

ក្រោយទទួលព័ត៌មានពីមជ្ឈមណ្ឌលប្រចាំបញ្ជាភ្លាម កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌ ជ្រោយចង្វារ សហការណ៏ជាមួយប៉ុស្តិ៍នគបាលរដ្ឋបាល ចុះជួយសង្គ្រោះបាន ០៦នាក់ ស្រង់សព បាន២នាក់ និងកំពុងបន្តស្វែងរកអ្នកបាត់ខ្លួន ។ មជ្ឈមណ្ឌលប្រចាំបញ្ជាបានទទួលរបាយការណ៍ ឆ្លើយតបពី អធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វា នៅម៉ោង ១២:៣០នាទី ថ្ងៃខែឆ្នាំ ដដែល ៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស