TNAOT News
· 8ម៉ោងមុន
ធាតុអាកាសនៅខេត្តបាត់ដំបង នឹងមានរលកកម្តៅខ្លាំងសីតុណ្ហភាពចន្លោះពី ៣៧°C - ៤១°C ចាប់ពី ថ្ងៃទី២៦ ខែមីនា ដល់ថ្ងៃទី០៧ ខែមេសា
#ធាតុអាកាស# #NEW NEWS# #សង្គម# #ខេត្តបាត់ដំបង# #ព័ត៌មានសង្គម#
1721
មន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង បានចេញសេចក្តីជូនដំណឹងស្តីពីស្ថានភាពធាតុអាកាសខេត្តបាត់ដំបង ដោយផ្អែកលើបាតុភូតសកល និងយោងទៅលើស្ថានភាពវិវត្តនៃ ស៊ីតុណ្ហភាពចាប់ពី ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ រហូតដល់ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៦ ខាងមុខនេះ និងមាន ស្ថានភាពរលកកម្ដៅប៉ះពាល់ដល់ខេត្តបាត់ដំបង។
ក្នុងអំឡុងពេលនេះ សីតុណ្ហភាពអតិបរិមា នឹងឈានចន្លោះពី ៣៧°C - ៤១°C ដែលខ្ពស់ជាងមធ្យម ភាគច្រើនឆ្នាំ ។ ស្ថានភាពរលកកម្ដៅនេះកើនឡើងដោយសារកម្រិតសម្ពាធខ្ពស់ថេរ និងលំហូរខ្យល់ខ្សោយ បណ្តាលឲ្យមានកម្ដៅខ្លាំងនៅបន្ត ។
អាស្រ័យដូចបានជម្រាបជូនដំណឹងជាសាធារណៈ សូមមេត្តាយកចិត្តទុកដាក់និងប្រុងប្រយ័ត្ន អំពីអាកាសធាតុប្រែប្រួលមានស្ថានភាពរលកកម្ដៅនេះ ដើម្បីជៀសវាងពីជម្ងឺដង្កាត់ផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុ ទៅលើមនុស្ស សត្វ រុក្ខជាតិ និងជាពិសេសយកចិត្តទុកដាក់ថែទាំសុខភាពលើមនុស្សចាស់ ស្ត្រី និងកុមារ។
យោងលើការជូនដំណឹងស្ថានភាពអាកាសធាតុដូចបានជម្រាបជូនខាងលើ មន្ទីរធនធានទឹក និងឧតុនិយម សូមជូនដំណឹងដល់ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី និងប្រជាពលរដ្ឋមេត្តាចូលរួមយកចិត្តទុកដាក់តាមដានប្រុងប្រយ័ត្នចំពោះអាកាសធាតុដែលអាចកើតមានឡើងជាយថាហេតុនៅពេលខាងមុខផងដែរ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
អគ្គនាយក CMAC ចុះត្រួតពិនិត្យវឌ្ឍនភាពនៅមណ្ឌលអភិវឌ្ឍន៍ស៊ីម៉ាក់មរតកតេជោ ស្ថិតនៅស្រុកគាល់ក្រឡ ខេត្តបាត់ដំបង
រករឿងមិនចេះចប់! ព្រឹទ្ធសភាថៃស្នើលុប MOU ឆ្នាំ២០០០ ជាមួយកម្ពុជា ពាក់ព័ន្ធជម្លោះព្រំដែន
ផតថលអត្តសញ្ញាណកម្មគ្រួសារក្រីក្រ ជាជំហានថ្មីក្នុងការធ្វើទំនើបកម្ម និងបង្កើនប្រសិទ្ធភាពប្រព័ន្ធគាំពារសង្គម
ប្រទេសថៃកំពុងជួបប្រទះនឹងការខ្វះខាតប្រេងម៉ាស៊ូតយ៉ាងទូលំទូលាយនៅក្នុងខេត្តជាច្រើន

យោបល់ទាំងអស់ (0)