TNAOT News

· ម្សិលមិញ

សម្ដេចតេជោ ហ៊ុន សែន ស្នើឲ្យសាមីខ្លួនជួយបំភ្លឺទៅលើរឿងរ៉ាវស្ត្រីម្នាក់មានប្ដីពីរកំពុងល្បីលើបណ្តាញសង្គម

#សម្ដេចតេជោ ហ៊ុន សែន# #NEW NEWS# #សង្គម# #ព័ត៌មានសង្គម#

1715

សម្ដេចតេជោ ហ៊ុន សែន បានបង្ហោះសារដ៏វែងអន្លាយ ព្រមទាំងលើកឡើងជាសំនួរទៅលើរឿងរ៉ាវស្ត្រីម្នាក់មានប្ដីពីរដែលកំពុងល្បីលើបណ្តាញសង្គម ថាតើជាការពិត ឬគ្រាន់តែជាការសម្តែងដើម្បីទាក់ទាញការចាប់អារម្មណ៍? ប្រសិនជាការពិត គឺជាការបំផ្លាញតម្លៃស្ត្រីខ្មែរយ៉ាងធ្ងន់ធ្ងរ។

យ៉ាងណាមិញ​បើយោងតាមសំណេរទាំងស្រុងរបស់ សម្ដេចតេជោ បានមានប្រសាសន៍ថា៖ «ថ្ងៃនេះខ្ញុំសូមបង្ហាញនូវអារម្មណ៍បុគ្គលដែលមិនពាក់ព័ន្ធជាមួយការងាររបស់រដ្ឋនោះឡើយ។អ្វីដែលខ្ញុំចង់និយាយគឺទាក់ទងជាមួយស្ត្រីម្នាក់យកប្ដីពីរក្នុងពេលតែមួយនិងរស់នៅជាមួយគ្នាជិះរថយន្តជាមួយគ្នាហូបបាយជាមួយគ្នា ធ្វើការជាមួយគ្នា តែខ្ញុំមិនច្បាស់ថានៅលើគ្រែជាមួយគ្នានោះទេ។រូបភាពទាំងអស់នេះត្រូវបានចែកចាយលើបណ្តាញសង្គមយ៉ាងទូលំទូលាយ។

តើស្ត្រីម្នាក់នេះយកប្ដី២នាក់ពិតប្រាកដឬជាការសម្ដែងដើម្បីទាក់ទាញអ្នកមើល?ប្រសិនបើគាត់យកប្ដី២នាក់ពិតប្រាកដហើយរស់នៅជាមួយគ្នាចែកវេនគ្នារួមភេទគាត់ជាស្ត្រីដ៏មហិមានិងជាស្ត្រីដែលបំផ្លាញប្រពៃណីស្ត្រីខ្មែរដែលខ្លាំងបំផុតក្នុងសម័យទំនើបក្រោយរបបប៉ុល ពត។

បុរសមានប្រពន្ធពីរឬលួចមានស្រីខំលួចលាក់ខ្លាចប្រពន្ធឈ្លោះគ្នាផងខ្លាចច្បាប់ផងខ្លាចប្រពន្ធដឹងផងព្រមទាំងរដ្ឋធម្មនុញ្ញចែងថា(ប្ដីមួយប្រពន្ធមួយ)ផង។សូមបងប្អូនឬសាមីខ្លួនជួយបំភ្លឺរឿងនេះផងប្រសិនបើអាចធ្វើទៅបាន»៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស