TNAOT News

· 03-22

អនុគម្រោងសាងសង់ប្រព័ន្ធលូ និងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ក្រុងកំពង់ចាម សម្រេចបានចំនួន ៩៧,៣០% ហើយ

#ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់# #NEW NEWS# #ប្រព័ន្ធលូ# #សង្គម# #ព័ត៌មានសង្គម# #ក្រុងកំពង់ចាម#

1801

ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន អញ្ជើញដឹកនាំគណៈប្រតិភូក្រសួង ចុះពិនិត្យវឌ្ឍនភាពការងារអនុគម្រោងសាងសង់ប្រព័ន្ធលូ និងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ក្រុងកំពង់ចាម។

ដំណើរចុះពិនិត្យវឌ្ឍនភាពការងារ នាព្រឹកថ្ងៃអាទិត្យ ទី២២ ខែមីនា ឆ្នាំ២០២៦នេះ មានការអញ្ជើញចូលរួមពី ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលអភិបាលនៃគណៈខេត្តកំពង់ចាម អភិបាលរងខេត្ត ថ្នាក់ដឹកនាំក្រសួង តំណាងធនាគារអភិវឌ្ឍន៍អាស៊ី តំណាងក្រុមហ៊ុនសាងសង់ និងមន្រ្តីជំនាញពាក់ព័ន្ធ។

អនុគម្រោងសាងសង់ប្រព័ន្ធលូ និងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ក្រុងកំពង់ចាម នៃគម្រោងអភិវឌ្ឍន៍ក្រុងរបៀងមហាអនុតំបន់មេគង្គជំហានទី៤ សម្រេចបានចំនួន ៩៧,៣០% ដោយគម្រោងនេះមានសមត្ថភាពសម្អាតបាន ៥ ០០០ម៣/ថ្ងៃ សាងសង់បណ្តាញលូ ៨៥,៣៩គ.ម បណ្តាញលូទឹកភ្លៀង ៤,១៧គ.ម និងស្ថានីយបូមក្នុងក្រុងកំពង់ចាម ហើយគ្រោងនឹងបញ្ចប់ការសាងសង់នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦។

គួរបញ្ជាក់ផងដែរថា គម្រោងនេះមានទីតាំងស្ថិតនៅក្នុងភូមិតាណេង សង្កាត់សំបួរមាស ក្រុងកំពង់ចាម ខេត្តកំពង់ចាម ដែលការងារសាងសង់ត្រូវអនុវត្តលើទំហំតំបន់សេវាកម្ម ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់៖ គម្រោងទាំងមូលគ្របដណ្ដប់លើផ្ទៃដីសរុបចំនួន ៤៣៩,៤៥ ហិកតា ស្ថិតនៅក្នុងសង្កាត់ចំនួន ៤ ដូចជា សង្កាត់កំពង់ចាម សង្កាត់បឹងកុក សង្កាត់វាលវង់ និងសង្កាត់សំបួរមាស៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស