TNAOT News
· 5ម៉ោងមុន
នាយកប្រតិបត្តិអង្គការ ALIPH ចុះពិនិត្យលទ្ធផលការងារគម្រោងអភិរក្ស និងជួសជុលប្រាសាទក្រហម នៅរមណីយដ្ឋានប្រាសាទកោះកេរ
#ប្រាសាទក្រហម# #NEW NEWS# #សង្គម# #ព័ត៌មានសង្គម#
1576
លោក Valéry Freland នាយកប្រតិបត្តិ អង្គការ ALIPH បានចុះពិនិត្យលទ្ធផលការងារគម្រោងអភិរក្ស និងជួសជុលប្រាសាទក្រហម នៅរមណីយដ្ឋានប្រាសាទកោះកេរ។
នាថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម គង់ ពុទ្ធិការ អគ្គនាយកអាជ្ញាធរជាតិព្រះវិហារ រួមជាមួយថ្នាក់ដឹកនាំ និងមន្រ្តីជំនាញ បានទទួលស្វាគមន៍លោក Valéry Freland នាយកប្រតិបត្តិអង្គការ សម្ព័ន្ធអន្តរជាតិដើម្បីការពារបេតិកភណ្ឌ (International Alliance for the Protection of Heritage – ALIPH) នៃប្រទេសស្វីស និងគណៈប្រតិភូ ក្នុងឱកាសចុះពិនិត្យលទ្ធផលការងារគម្រោងអភិរក្ស និងជួសជុលប្រាសាទក្រហម ស្ថិតនៅបរិវេណប្រាសាទធំក្នុងរមណីយដ្ឋានប្រាសាទកោះកេរ ដែលទទួលបានការគាំទ្រថវិកាពីអង្គការ ALIPH។
ក្នុងឱកាសនោះ មន្រ្តីជំនាញបានធ្វើបទបង្ហាញអំពីវឌ្ឍនភាពការងារ និងបានពិភាក្សាអំពីទិសដៅអនុវត្តការងារអភិរក្ស និងជួសជុលបន្ត។ ជាមួយគ្នានោះលោក Valéry Freland បានសម្ដែងការកោតសរសើរចំពោះក្រុមការងារគម្រោង ដែលបានខិតខំប្រឹងប្រែង និងយកចិត្តទុកដាក់ខ្ពស់ ក្នុងការអនុវត្តការងារនេះ និងលើកទឹកចិត្តដល់ក្រុមការងារបន្តខិតខំបន្ថែមទៀតដើម្បឲ្យការងារកាន់តែល្អប្រសើរ។ 
គម្រោងអភិរក្ស និជួសជុលខាងលើមានរយៈពេល៣ឆ្នាំ ចាប់ឆ្នាំ២០២៥ រហូតដល់ឆ្នាំ២០២៧។ អាជ្ញាធរជាតិព្រះវិហារ សូមថ្លែងអំណរគុណដល់អង្គការ ALIPH ចំពោះការគាំទ្រផ្នែកថវិកា និងបច្ចេកទេសលើកិច្ចការអភិរក្ស និងជួសជុលប្រាសាទ ដើម្បីរួមចំណែករក្សាទុកកេរមត៌កវប្បធម៌សម្រាប់អ្នកជំនាន់ក្រោយ។

សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
[ភាគទី 23] ក្វាន់ សានយីវ៖ "ធ្វើដំណើរមួយម៉ឺនម៉ាយ" ដោយចាប់ផ្តើមពីទីក្រុងគុយលីន!
សហភាពសហព័ន្ធយុវជនកម្ពុជារៀបចំយុទ្ធនាការ «១ម៉ឺនក្រមា និងបណ្ណជូនពរ ដើម្បីវីរកងកម្លាំងជួរមុខ»
ការស្វែងយល់ពីប្រទេសចិន - កម្មវិធីការប្រគំតន្ត្រីស៊ីមហ្វូនីនិងរឿងនិទានមិត្តភាពរវាងប្រជាជននិងប្រជាជនចិន-អាមេរិកបានប្រារព្ធឡើងដោយជោគជ័យនៅស្ថានអគ្គកុងស៊ុលចិនប្រចាំនៅទីក្រុងញូវយ៉ក
ឆ្លងកាត់ចម្រៀងទំនុកភ្លេង៖ លំហូរក្នុងទីក្រុង

យោបល់ទាំងអស់ (0)