TNAOT News

· 03-21

អ្នកផលិតមាតិកា ហេង វិសាល ចែករំលែកពីបទពិសោធន៍ បន្ទាប់ពីចូលរួមវិបស្សនាញាណជាមួយ ព្រះអង្គ វណ្ណ សុភាព

#Social Life# #ហេង វិសាល# #កម្សាន្ត# #តារាខ្មែរ# #រៀនធម៏#

1843

អ្នកផលិតមាតិកាដ៏ល្បី លោក ហេង វិសាល បានបង្ហោះសំណេរមួយចែករំលែកពីបទពិសោធន៍ផ្ទាល់ដែលខ្លួនបានចូលរួមវគ្គ វិបស្សនាញាណជាមួយនឹងព្រះអង្គ វណ្ណ សុភាព បន្ទាប់ពីលោកបានទៅស្វែងយល់អស់រយៈពេល ៨ថ្ងៃ ដោយបានដាស់តឿនស្មារតីដល់បងប្អូនខ្មែរគួរតែសាកល្បងទទួលយកអ្វីដែលថ្មី ទំលាក់ចុះនៅភាពលោភលន់។

នេះបើយោងតាមសំណេរ លោក ហេង វិសាល បានរៀបរាប់បែបនេះថា៖ «រយៈពេល៨ថ្ងៃ ៧យប់នេះ តើខ្ញុំទទួលបានអ្វីខ្លះពីការចូលរួមវគ្គ វិបស្សាញាណជាមួយនឹងព្រះអង្គវណ្ណ សុភាព? អ្វីដែលខ្ញុំទទួលបានគឺមានច្រើន ប៉ុន្តែអ្វីដែលធ្វើឲ្យអស្ចារ្យគឺការទំលាក់ចុះ ការធ្វើឲ្យចិត្តនៅជាកណ្តាល មានផ្ទះធំក៏ព្រម មានផ្ទះតូចក៏ព្រម រកបានលុយច្រើនក៏ព្រម រកមិនបានលុយក៏ព្រម បានហូបអាហារឆ្ងាញ់ក៏ព្រម បានហូបអាហារមិនឆ្ងាញ់ក៏ព្រម ចិត្តដែលមានសេរីភាពក៏ចាប់ផ្តើមមាន ដែលធ្លាប់លឺគេនិយាយមកថាបើមកស្គាល់ និងរៀនធម៌ប្រយ័ត្មលះចោលប្រពន្ធ សម្រាប់គេខ្ញុំមិនដឹងទេ សម្រាប់ខ្ញុំកាន់តែរៀន កាន់តែស្គាល់ធម៌ ខ្ញុំកាន់តែឃើញសេចក្តីល្អ និងស្រឡាញ់ភរិយាដោយសេចក្តីមេត្តាកាន់តែខ្លាំងឡើង ធ្វើការដោយការគិតនិងភាពស្រួលខ្លួន ទំលាក់សំពាធបានច្រើន បងប្អូនសូមកុំទាន់ជឿខ្ញុំប៉ុន្តែបើអាចសូមឲ្យខ្លួនឯងបានមកសាកឲ្យបានម្តង សាកហើយមកវិញជួបជុំប្រពន្ធរកសុីធម្មតា អ្វីដែលខុសប្លែកគឺ រស់នៅដោយភាពរីករាយ និងសេរីភាពជាងមុន»៕ អត្ថបទដោយ៖ Sun Darasy


សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស