TNAOT News
· 10ម៉ោងមុន
អគ្គិភ័យលេបត្របាក់រោងសិប្បកម្មកែឆ្នៃឈើប្រជាពលរដ្ឋ ០១ខ្នង ខូចខាតគិតជាទឹកប្រាក់ប្រមាណ ៣០០០ដុល្លារ
#NEW NEWS# #ករណីអគ្គិភ័យ# #សង្គម# #ខេត្តបាត់ដំបង# #ព័ត៌មានសង្គម#
1777
នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង១៣និង៣០នាទី មានករណីមានអគ្គិភ័យមួយកើតឡើង បណ្ដាលឱ្យឆេះរោងសិប្បកម្មកែឆ្នៃឈើ ចំនួន ០១ខ្នង (ខូចខាតទាំងស្រុង) ហេតុការណ៍នេះកើតឡើងនៅចំណុចក្រុមទី២១ ភូមិអញ្ចាញ សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
រោងសិប្បកម្មកែឆ្នៃឈើដែលបានឆាបឆេះ មានទំហំ ០៥ម៉ែត្រ x ០៧ម៉ែត្រ សង់អំពីឈើ ដំបូលប្រក់ស័ង្កសី របស់ម្ចាស់ផ្ទះឈ្មោះ គឹម ឡាង ភេទស្រី អាយុ៧២ឆ្នាំ មានទីលំនៅភូមិ២០ឧសភា សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង បានជួលរោងនិងដី ឲ្យទៅឈ្មោះ ឌុង ភេទប្រុស បើកសិប្បកម្មកែឆ្នៃឈើ។
សមត្ថកិច្ចជំនាញ បានឲ្យដឹងថា៖ ស្ថិតក្នុងការស្រាវជ្រាវ ករណីអគ្គិភ័យនេះ មិនបានបង្កគ្រោះថ្នាក់ដល់អាយុជីវិតមនុស្ស និងឆ្លងទៅអ្នកជិតខាងឡើយ។ សម្ភារខូចខាតរួមមាន៖ រោងចំនួន ០១ខ្នង, សម្ភារជាងសម្រាប់ប្រើប្រាស់ ត្រូវភ្លើងឆេះអស់ទាំងស្រុង គិតជាទឹកប្រាក់ប្រមាណ ៣០០០ដុល្លារ។
ករណីនេះដែរកម្លាំងនគរបាលការិយាល័យនគរបាល បង្ការពន្លត់អគ្គិភ័យ និងសង្រ្គោះ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង សហការជាមួយកម្លាំងចម្រុះ បានចុះពន្លត់អគ្គិភ័យ នេះដោយប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន ០៣គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០២ឡាន ទើបគ្រប់គ្រងស្ថានការណ៍ អគ្គិភ័យនេះបានទាំងស្រុង៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
Lancang-Mekong Voices Youth Symphony Cambodian dance: Graceful Charm in Mist
សហរដ្ឋអាមេរិកនិយាយថា ការគំរាមកំហែងរបស់អ៊ីរ៉ង់ចំពោះច្រកសមុទ្រ Hormuz ចាប់ផ្តើមចុះខ្សោយ
ទេសចរជាង៣ម៉ឺននាក់ មកផ្ដិតយកទិដ្ឋភាពថ្ងៃរះចំកំពូលប្រាសាទថ្ងៃទី២
កម្លាំងសមត្ថកិច្ចបើកប្រតិបត្តិការបង្ក្រាបសំបុកOnline Scams នៅសង្កាត់អូរបែកក្អមឃាត់ខ្លួនមនុស្ស ៤៩នាក់

យោបល់ទាំងអស់ (0)