TNAOT News
· ម្សិលមិញ
អាជ្ញាធរខេត្តសៀមរាបជំរុញឱ្យអ្នកពាក់ព័ន្ធពិនិត្យការរៀបចំផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្មធានាបាននូវសោភ័ណភាព និងអត្តសញ្ញាណវប្បធម៌ជាតិ
#អាជ្ញាធរខេត្តសៀមរាប# #NEW NEWS# #សង្គម# #ព័ត៌មានសង្គម#
1904
ដើម្បីលើកកម្ពស់សោភ័ណភាព និងសណ្តាប់ធ្នាប់របៀបរៀបរយក្នុងក្រុងទេសចរណ៍ប្រវត្តិសាស្ត្រ រដ្ឋបាលខេត្តសៀមរាប បានរៀបចំកិច្ចប្រជុំពិភាក្សាលើសំណើសុំដំឡើងប៉ាណូអចល័ត របាកាត់ទទឹងផ្លូវអចល័ត និងទូរទស្សន៍ LED ក្នុងភូមិសាស្ត្រខេត្តសៀមរាប របស់ក្រុមហ៊ុន អិម ភី ឌី ខូអិលធីឌី (MPD Co., Ltd)។
ក្នុងកិច្ចប្រជុំនៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ លោក យុន លីនណេ អភិបាលរងខេត្ត បានសង្កត់ធ្ងន់លើការរៀបចំប្លង់ផ្សព្វផ្សាយពាណិជ្ជកម្ម ស្នើឱ្យអ្នកពាក់ព័ន្ធទាំងអស់ ពិនិត្យឱ្យបានត្រឹមត្រូវ ស្របតាមអត្តសញ្ញាណវប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី និងតម្លៃនៃព្រះរាជាណាចក្រអច្ឆរិយ។
លោក យុន លីនណេ បានណែនាំដល់ក្រុមហ៊ុនផ្សព្វផ្សាយពាណិជ្ជកម្ម ត្រូវបន្តកិច្ចសហការឱ្យបានជិតស្និទ្ធជាមួយទីចាត់ការអន្តរវិស័យសាលាខេត្ត រដ្ឋបាលក្រុងសៀមរាប មន្ទីរអង្គភាពពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន។ ការសហការនេះ គឺក្នុងគោលបំណងសម្របសម្រួលការងារបច្ចេកទេសឱ្យបានរលូន ធានាថាការដំឡើងផ្ទាំងផ្សព្វផ្សាយនានាត្រូវអនុវត្តតាមប្លង់បច្ចេកទេសឱ្យបានច្បាស់លាស់ ដើម្បីចៀសវាងផលប៉ះពាល់ដល់ប្រជាពលរដ្ឋ និងសណ្ដាប់ធ្នាប់សាធារណៈ។
លោកអភិបាលរងខេត្តស្នើឱ្យរាល់ការដំឡើងផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្មទាំងអស់ មិនត្រឹមតែត្រូវធានាឱ្យបាននូវសណ្ដាប់ធ្នាប់ និងរបៀបរៀបរយប៉ុណ្ណោះទេ ប៉ុន្តែរូបភាពនៃការផ្សព្វផ្សាយទាំងនោះ ត្រូវតែមានភាពសមសួន មិនឱ្យប៉ះពាល់ដល់វប្បធម៌ និងប្រពៃណីដ៏ល្អរបស់ជាតិខ្មែរឡើយ។
លោក យូ រ៉េន ប្រធានក្រុមហ៊ុន អិម ភី ឌី ខូអិលធីឌី បានឱ្យដឹងថា ក្រុមហ៊ុនបានដាក់សំណើសុំច្បាប់អនុញ្ញាតបន្តលើទីតាំងផ្សព្វផ្សាយមួយចំនួន រួមមាន៖ ប៉ាណូអចល័តចំនួន ៣៩ទីតាំង, របាកាត់ទទឹងផ្លូវអចល័តចំនួន ៤ទីតាំង និងទូរទស្សន៍ LED ចំនួន ២ទីតាំង។ សម្រាប់ទីតាំងដែលបានស្នើសុំខាងលើនេះ គឺស្ថិតនៅក្នុងភូមិសាស្ត្រក្រុង និងស្រុកប៉ែកខាងកើតស្ទឹងសៀមរាប ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់អតិថិជនទាំងក្នុង និងក្រៅប្រទេស ស្របតាមការរីកចម្រើននៃវិស័យទេសចរណ៍ក្នុងខេត្តសៀមរាប៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
[ភាគទី 26] ម៉ៅ ឌុន៖ សរសេររឿងព្រេងនិទាននៅក្នុង "សមរភូមិសំឡេងរំខាន"!
ចំនួនអ្នកស្លាប់ និងរបួសកើនឡើង ក្នុងហេតុការណ៍ឆេះរោងចក្រគ្រឿងបន្លាស់រថយន្តនៅប្រទេសកូរ៉េខាងត្បូង
ប្រធានាធិបតីកូឡុំប៊ីគេចពីការប៉ុនប៉ងសម្លាប់ដោយក្រុមឧក្រិដ្ឋជនគ្រឿងញៀន ក្នុងអំឡុងពេលហោះហើរ
Wei Tao, Governor of the People's Government of Guangxi Zhuang Autonomous Region of China, Holds Joint Interview with Vietnamese Media:What Can AI Do for Vietnam? Guangxi & Vietnam Explore Together.

យោបល់ទាំងអស់ (0)