TNAOT News
· ម្សិលមិញ
កម្ពុជាបង្ហាញពីបេតិកភណ្ឌវប្បធម៌របស់ខ្លួននៅក្នុងព្រឹត្តិការណ៍សប្តាហ៍ហ្វ្រង់កូហ្វូនី នៅទីក្រុងតូក្យូ
#NEW NEWS# #ហ្វ្រង់កូហ្វូនី# #សង្គម# #ព័ត៌មានសង្គម# #បេតិកភណ្ឌវប្បធម៌#
1940
ស្ថានឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសជប៉ុន បានចូលរួមក្នុងព្រឹត្តិការណ៍សប្តាហ៍ហ្វ្រង់កូហ្វូនីឆ្នាំ២០២៦ ដែលប្រារព្ធឡើងនៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៦ នៅវិទ្យាស្ថានភាសាបារាំងនៃទីក្រុងតូក្យូ ប្រទេសជប៉ុន ដោយបានរៀបចំស្តង់វប្បធម៌មួយដែលបង្ហាញពី បេតិកភណ្ឌ ប្រពៃណី ផលិតផលក្នុងស្រុកដ៏សម្បូរបែបរបស់កម្ពុជា និងទំនាក់ទំនងដ៏រស់រវើករបស់ខ្លួនទៅ កាន់ពិភពហ្វ្រង់កូហ្វូន។
ក្នុងព្រឹត្តិការណ៍នេះ ឯកឧត្តម ជុំ សុន្ទរី ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសជប៉ុន បាន អញ្ជើញចូលរួមជាមួយឯកអគ្គរាជ/រដ្ឋទូត ភារធារី និងតំណាងស្ថានទូតនៃប្រទេស/រដ្ឋជាសមាជិកនៃអង្គការ អន្តរជាតិហ្វ្រង់កូហ្វូនី (OIF) ប្រចាំប្រទេសជប៉ុន។ ព្រឹត្តិការណ៍នេះត្រូវបានសហការរៀបចំឡើងដោយ ក្រុមប្រឹក្សាលើកតម្កើងហ្វ្រង់កូហ្វូនីនៅជប៉ុន (CPFJ) និងស្ថានទូតនៃប្រទេស/រដ្ឋជាសមាជិកOIF និងស្ថាប័ន ហ្វ្រង់កូហ្វូនផ្សេងទៀត។
ព្រឹត្តិការណ៍នេះបានផ្តល់ឱ្យអ្នកទស្សនាជប៉ុននិងសហគមន៍អន្តរជាតិ នូវឱកាសស្វែងយល់ពីវប្បធម៌ កម្ពុជា កន្លែងទាក់ទាញទេសចរណ៍ ផលិតផលខ្មែរ និងការចូលរួមយូរអង្វែងរបស់កម្ពុជានៅក្នុងសហគមន៍ ហ្វ្រង់កូហ្វូន។ នេះក៏ជាវេទិកាដ៏មានតម្លៃសម្រាប់ការផ្លាស់ប្តូរវប្បធម៌ និងការសន្ទនាក្នុងចំណោមបណ្តា ប្រទេសហ្វ្រង់កូហ្វូន និងសាធារណជនជប៉ុនផងដែរ។
ឆ្លៀតក្នុងឱកាសនោះ ស្ថានទូតបានតាំងបង្ហាញនូវស្នាដៃសិល្បៈ និងចែកជូននូវសៀវភៅផ្សព្វផ្សាយនានា ដែលបង្ហាញពីប្រវត្តិសាស្ត្រ អត្តសញ្ញាណវប្បធម៌ និងគោលដៅទេសចរណ៍សំខាន់ៗរបស់កម្ពុជា ព្រមទាំង ការចាក់បញ្ចាំងវីដេអូផ្សព្វផ្សាយដែលកម្ពុជាជាប្រទេសម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី ដែល គ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី ១៥-១៦ ខែវិច្ឆិកា ឆ្នាំ២០២៦។
តាមការស្នើរបស់ស្ថានឯកអគ្គរាជទូតកម្ពុជា មុខម្ហូបខ្មែរ “សាច់គោឡុកឡាក់” ត្រូវបានបង្ហាញនៅក្នុងបញ្ជីមុខម្ហូបរបស់ភោជនីយដ្ឋាន L'Oiseau de France ដែលមានទីតាំងនៅក្នុង វិទ្យាស្ថានភាសាបារាំងនៃទីក្រុងតូក្យូ និងជាទីតាំងនៃការរៀបចំព្រឹត្តិការណ៍។ ការដាក់បញ្ចូលមុខម្ហូបកម្ពុជា ដ៏ល្បីនេះបានផ្តល់ឱ្យអ្នកទស្សនានូវរសជាតិនៃកេរដំណែលស្នាដៃម្ហូបខ្មែរ និងបានបន្ថែមនូវមុខម្ហូបដ៏ពិសេស មួយនៅក្នុងព្រឹត្តិការណ៍នេះ។
ក្នុងនាមជាប្រទេសសមាជិកដ៏សកម្មនៃអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី កម្ពុជាបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការ ផ្នែកវប្បធម៌ និងភាសាបារាំង។ ការចូលរួមក្នុងព្រឹត្តិការណ៍នានា ដូចជាសប្តាហ៍ហ្វ្រង់កូហ្វូនី នៅទីក្រុងតូក្យូ បានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការពង្រឹងការទូតវប្បធម៌ និងលើកកម្ពស់មិត្តភាពរវាងបណ្តា ប្រទេសប្រើប្រាស់ភាសាបារាំង និងប្រទេសជប៉ុន៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
អត្ថប្រយោជន៍ របស់ផ្លែក្រូចថ្លុង ដែលអ្នកមិនធ្លាប់ដឹង
តាលីបង់អះអាងថាប៉ាគីស្ថានបានទម្លាក់គ្រាប់បែកលើមន្ទីរពេទ្យកាប៊ុល បណ្តាលឲ្យមនុស្សរាប់រយនាក់ស្លាប់
មីស៊ីលអ៊ីរ៉ង់វាយប្រហារអ៊ីស្រាអែល បណ្តាលឲ្យមនុស្ស ៨នាក់រងរបួស ចំពេលជម្លោះកាន់តែធ្ងន់ធ្ងរ
កម្ពុជា-ចិន រៀបចំព្រឹត្តិការណ៍ «មហោស្រពសិល្បៈតាមដងផ្លូវអន្តរជាតិ កម្ពុជា-ចិន» នៅតំបន់ផាប់ស្រ្ទីត ខេត្តសៀមរាប

យោបល់ទាំងអស់ (0)