Cambo-China

· 9​ម៉ោង​មុន

កម្ពុជា-ចិន រៀបចំព្រឹត្តិការណ៍ «មហោស្រពសិល្បៈតាមដងផ្លូវអន្តរជាតិ កម្ពុជា-ចិន» នៅតំបន់ផាប់ស្រ្ទីត ខេត្តសៀមរាប

#សង្គម# #ព័ត៌មានសង្គម# #CAMBO-CHINA#

491

ដើម្បីជំរុញការផ្សព្វផ្សាយយុទ្ធនាការ «ឆ្នាំទេសចរណ៍ កម្ពុជា-ចិន» ឱ្យបានកាន់តែទូលំទូលាយ ក្រសួងទេសចរណ៍ សហការជាមួយរដ្ឋបាលខេត្តសៀមរាប ស្ថានទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជា ស្ថាប័នពាក់ព័ន្ធ ផ្នែកឯកជន និងភាគីចិន នឹងរៀបចំព្រឹត្តិការណ៍ «មហោស្រពសិល្បៈតាមដងផ្លូវអន្តរជាតិ កម្ពុជា-ចិន» ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង១៨:០០នាទី នៅតំបន់ផាប់ស្រ្ទីត (Pub Street) ខេត្តសៀមរាប។

យុទ្ធនាការ «ឆ្នាំទេសចរណ៍ កម្ពុជា-ចិន» មានការចូលរួមសម្តែងសិល្បៈរួមគ្នារបស់ក្រុមសិល្បករ សិល្បការិនីកម្ពុជា និងសិល្បករ សិល្បការិនីមកពី ប្រទេសចិន ព្រមទាំងដង្ហែរក្បួនសិល្បៈផងដែរ។

ព្រឹត្តិការណ៍នេះ រៀបចំឡើងដើម្បីបន្តអនុវត្តយុទ្ធនាការ «ឆ្នាំទេសចរណ៍កម្ពុជា-ចិន» និងផ្សព្វផ្សាយ ការអនុវត្តសាកល្បងការលើកលែងទិដ្ឋាការសម្រាប់ពលរដ្ឋចិន ដែលកាន់លិខិតឆ្លងដែននៃសាធារណរដ្ឋ ប្រជាមានិតចិន (PRC) ទាំងអស់ ដោយផ្តល់រយៈពេលស្នាក់នៅចំនួន ១៤ថ្ងៃ ក្នុងអំឡុងពេល ៤ខែ គិតចាប់ពី ថ្ងៃទី១៥ ខែមិថុនា ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ សំដៅទាក់ទាញភ្ញៀវទេសចរចិនមកទស្សនាកម្ពុជា កាន់តែច្រើនថែមទៀត។

ក្រសួងទេសចរណ៍ សូមអំពាវនាវដល់គ្រប់សមាគមទេសចរណ៍ ប្រតិបត្តិករទេសចរណ៍ ផ្នែកឯកជន ស្ថាប័នពាក់ព័ន្ធ សារព័ត៌មានជាតិ-អន្តរជាតិ អ្នកផលិតមាតិកា និង សាធារណជន ជ្រាប និងចូលរួមដោយឥតគិតថ្លៃ និងជំរុញផ្សព្វផ្សាយអំពីព្រឹត្តិការណ៍ខាងលើនេះ ឱ្យបាន ទូលំទូលាយ និងបានច្រើនកុះករ៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស