TNAOT News
· ម្សិលមិញ
CMAC បានទទួលម៉ាសុីនរាវមីនទំនេីបជំនាន់ថ្មីប្រភេទAdvanced Landmine Imaging System ចំនួន៣០គ្រឿង
#គ្រាប់មីន# #NEW NEWS# #សង្គម# #អង្គភាព CMAC# #ជប៉ុន# #សំណល់យុទ្ធភណ្ឌ# #ព័ត៌មានសង្គម#
1964
អង្គភាពCMAC បានទទួលម៉ាសុីនរាវមីនទំនេីបជំនាន់ថ្មីប្រភេទAdvanced Landmine Imaging System (ALIS) ចំនួន៣០គ្រឿង ដែលគិតជាថវិកាមានចំនួនប្រមាណ ១លាន៣សែនដុល្លារអាម៉េរិក ជាជំនួយរបស់រដ្ឋាភិបាលជប៉ុនផ្តល់ជូនរាជរដ្ឋាភិបាលកម្ពុជាដេីម្បីគាំទ្រសកម្មភាពអង្គភាពCMAC បានអនុម័តតាំងពីដេីមឆ្នាំ២០២៥ និងបានដំណេីរការដេញថ្លៃទិញដែលសម្ភារៈបច្ចេកទេសខ្លះត្រូវចំណាយពេលវេលាប្រមាណពី១-២ឆ្នាំទេីបអាចទទួលបាន។
សូមបញ្ជាក់ថា ម៉ាសុីនរាវមីនប្រភេទALISនេះត្រូវបានស្រាវជ្រាវនិងអភិវឌ្ឍន៍បច្ចេកទេសរួមបញ្ចូលគ្នារវាងប្រព័ន្ធស្រូបសារធាតុដែកនិងប្រពន្ធ័រ៉ាដាកំណត់ចំណុចរូបភាព (a metal detector and Ground Penetrating Radar, GPR) ដោយសហការរវាងអង្គភាពCMACនិងសកលវិទ្យាល័យTOHOKUជប៉ុនដឹកនាំដោយលោកសាស្ត្រាចារ្យ Prof. Motoyuki Sato ដែលចាប់ផ្តេីមតាំងពីឆ្នាំ២០០៥-០៦ ពោលមានរយ:ពេលជាង២០ឆ្នាំ ទេីបសម្រាចបានជោគជ័យដ៍ថ្លៃថ្លាមួយនេះ។
ម៉ាសុីនរាវមីននេះ ប្រៀបដូចឧបករណ៍ស្គែនមេីលរូបភាពក្រោមដី ដែលមានប្រយោជន៍បង្កេីនសុវត្ថិភាពនិងល្បឿននៃការបោសសម្អាតគ្រាប់មីន និងសំណល់យុទ្ធភណ្ឌសង្គ្រាមកាន់តែមានប្រសិទ្ធភាពថែមទៀតផងដែរ៕ 









សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ព្រឹត្តិការណ៍ «ទេសចរណ៍ធុរកិច្ច កម្ពុជា–ចិន» ទាក់ទាញអ្នកវិនិយោគជាតិ–អន្តរជាតិជាង១៥០នាក់ ស្វែងរកឱកាសវិនិយោគថ្មីនៅខេត្តព្រះសីហនុ
"យើងសន្ទនាជាមួយពិភពលោក" ព្រឹត្តិការណ៍ផ្លាស់ប្តូរអ្នកជំនាញប្រព័ន្ធផ្សព្វផ្សាយវ័យក្មេងចិន-ឥណ្ឌូនេស៊ីបានប្រព្រឹត្តទៅដោយជោគជ័យនៅទីក្រុងហ្សាកាតា
កម្ពុជា នៅតែជាគោលដៅទេសចរណ៍ ប្រកបដោយសុវត្ថិភាព និងផ្ដល់ភាពកក់ក្តៅ
មេដឹកនាំគណបក្សភឿថៃ លោកស្រី Paetongtarn Shinawatra ប្រកាសលាលែងពីតំណែង

យោបល់ទាំងអស់ (0)