TNAOT News
· 1ម៉ោងមុន
កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបបទល្មើស Scam Online នៅអគារ Golden One សង្កាត់ទួលស្វាយព្រៃទី១
#NEW NEWS# #សង្គម# #ជនជាតិចិន# #ព័ត៌មានសង្គម# #ឆបោកអនឡាញ#
532
នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ កម្លាំងនគរបាលរាជធានីភ្នំពេញ បានបើកប្រតិបត្តិការបង្ក្រាបបទល្មើស Scam Online នៅអគារ Golden One ដែលមានទីតាំងនៅខុនដូរ ហ្គោលឌិន វ័ន (Golden One) អគារលេខ៤១ ជាន់ទី៣០ បន្ទប់គ្មានលេខ ផ្លូវលេខ៣៦០ ភូមិ៧ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង ដោយឃាត់មនុស្ស៦៥នាក់ មានជនជាតិចិន៨នាក់។
ប្រតិបត្តិការនេះ កម្លាំងជំនាញ បានចុះត្រួតពិនិត្យទីតាំងសង្ស័យមានលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ដែលមានទីតាំង ខុនដូរ ហ្គោលឌិន វ័ន (Golden One) អគារលេខ៤១ ជាន់ទី៣០ បន្ទប់គ្មានលេខ ផ្លូវលេខ៣៦០ ភូមិ៧ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង។
ជាលទ្ធផលរកឃើញសមត្ថកិច្ចជំនាញបានរកឃើញមនុស្សចំនួន៦៥នាក់ មានជនជាតិចិន០៨ នាក់ (ប្រុស), ជនជាតិខ្មែរ ៥៧នាក់ (ស្រី ២៧នាក់)។
វត្ថុតាងរួមមានកុំព្យូទ័រ ALL in One ចំនួន ៨៩គ្រឿង, ម៉ូនីទ័រ (Monitor) ១គ្រឿង CPU ចំនួន០១គ្រឿង, ទូរស័ព្ទបម្រើឱ្យបទល្មើស ចំនួន ៣៨៤គ្រឿង និងស៊ីមកាតអន្តរជាតិមួយចំនួនធំ។
យោងតាមការធ្វើកោសល្យវិច្ច័យលើកុំព្យូទ័របឋមជាក់ស្ដែងរបស់សមត្ថកិច្ចជំនាញ នៃការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យាអាចសន្និដ្ឋានបានថា ជនសង្ស័យប្រើប្រាស់ប្រទេសកម្ពុជាប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្រោមរូបភាពអូសទាញលោមលួងដាក់ប្រាក់ឱ្យវិនិយោគក្លែងកា្លយ (Investment Scams) ដែលជនរងគ្រោះជាគោលដៅទៅខាងទ្វីបអឺរ៉ុប៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ការប្រណាំងរទេះសាឡីគោលឿន នៅខេត្តកំពង់ស្ពឺ នឹងប្រព្រឹត្តទៅនៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៦ ខាងមុខនេះហើយ
លោក សែម ផល្លា វាយតម្លៃខ្ពស់ទិវារត់ប្រណាំងស្ត្រី១០គីឡូម៉ែត្រឆ្នាំនេះ ជោគជ័យលើសពីការរំពឹងទុក
អ៊ីស្រាអែលបើកការវាយប្រហារថ្មីលើតំបន់ជាយក្រុងភាគខាងត្បូងនៃទីក្រុងបេរូតប្រទេសលីបង់
សមត្ថកិច្ចខេត្តកំពត បង្ក្រាបជនជាតិកូរ៉េខាងត្បូង ៣នាក់ ពាក់ព័ន្ធករណីscam online

យោបល់ទាំងអស់ (0)