TNAOT News
· 9ម៉ោងមុន
លោក សែម ផល្លា វាយតម្លៃខ្ពស់ទិវារត់ប្រណាំងស្ត្រី១០គីឡូម៉ែត្រឆ្នាំនេះ ជោគជ័យលើសពីការរំពឹងទុក
#TNAOT SPORT# #កីឡា# #កីឡាជាតិ# #រត់ប្រណាំង#
1619
ទិវារត់ប្រណាំងស្ត្រី ១០គីឡូម៉ែត្រ អបអរទិវាសិទ្ធិនារីអន្តរជាតិ៨មីនាទាក់ទាញបានកីឡាករ កីឡាការិនីជាង ៤០០០នាក់ ក្នុងនោះអ្នករត់ជាស្ត្រីប្រមាណ ៦៥% ខណៈចំនួននេះបានកើនឡើង២០%បើធៀបនឹងឆ្នាំ២០២៥កន្លងទៅ ដោយព្រឹត្តិការណ៍នេះបានប្រារព្ធធ្វើឡើងនៅព្រឹកថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៦ នៅសួនច្បារមុខវត្តបទុមបតី រាជធានីភ្នំពេញ។
លោក សែម ផល្លា នាយកចាត់ការទូទៅទិវារត់ប្រណាំងនៅកម្ពុជាបានលើកឡើងថា ទិវារត់ប្រណាំងស្ត្រី ១០គីឡូម៉ែត្រ ឆ្នាំ២០២៦ ក្នុងថ្ងៃបុណ្យសិទ្ធិនារីអន្តរជាតិ៨មីនានេះ គឺទទួលបានការចូលរួមកើនឡើង២០% បើបៀបនឹងឆ្នាំមុន។ ចំនួនសរុបឆ្នាំនេះមានអ្នករត់ជាតិ-អន្តរជាតិជាង ៤០០០នាក់ ហើយក្នុងនោះអ្នករត់ជាស្ត្រីមានរហូតដល់៦៥% ខណៈអ្នករត់ជាបុរស មាន២៥%។
បន្ថែមពីលើនេះ លោក សែម ផល្លា ក៏បានបង្ហាញនូវឆន្ទៈយ៉ាងមោះមុតថា នៅឆ្នាំ២០២៧ខាងមុខ គណៈកម្មការរៀបចំនឹងប្រឹងប្រែងរៀបចំឱ្យកាន់តែល្អប្រសើរ និងបំផុសស្មារតីដល់មហាជនចូលរួមរត់ប្រណាំងឱ្យបានច្រើនជាងឆ្នាំ២០២៦ ដោយលោកបានដាក់គោលដៅថានឹងអាចកើនឡើងដល់ ៥០០០នាក់ តាមរយៈការបំផុសផ្សព្វផ្សាយឱ្យកាន់តែទូលាយ ជាពិសេសបើកការចុះឈ្មោះឱ្យបានច្រើនខែ មុនព្រឹត្តិការណ៍ចូលមកដល់។
លោកជំទាវ កុយ ពិសី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានគណៈកម្មការស្ត្រី និងកីឡាអមគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានគូសបញ្ជាក់ថា អ្នករត់ប្រណាំងទាំងបុរស និងស្ត្រីបានចូលរួមរត់ប្រណាំង អបអរសាទរទិវាសិទ្ធិនារីអន្តរជាតិ៨មីនា លើកទី១១៥ ឆ្នាំ២០២៦ ដែលបានបង្ហាញពីការរួបរួមសាមគ្គីគ្នា ក្នុងវិស័យកីឡា ដើម្បីសុខភាព មិត្តភាព សាមគ្គីភាព និងបរិយាបន្ន។
លោកជំទាវ កុយ ពិសី មានប្រសាសន៍ទៀតថា បច្ចុប្បន្ន វិស័យកីឡាមានភាពផុលផុសខ្លាំងណាស់ ហើយស្ត្រីក៏បានដើរតួនាទីយ៉ាងសំខាន់ក្នុងវិស័យនានា ដូចបុរសដែរ ក៏ដូចជាវិស័យកីឡា។
លោកជំទាវក៍បានបង្ហាញនូវមោទនភាពចំពោះការចូលរួមរបស់ស្ត្រីក្នុងវិស័យកីឡា ហើយលោកជំទាវនឹងបន្តជំរុញឱ្យមានការចូលរួមពីក្មេងស្រី ស្ត្រីចូលរួមលេងកីឡាឱ្យបានកាន់តែច្រើនបន្ថែមទៀត ដើម្បីសុខភាពខ្លួនឯង សុខដុមរម្យនាក្នុងសង្គមជាតិ៕ 


សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ការស្វែងយល់ពីប្រទេសចិន - កម្មវិធីការប្រគំតន្ត្រីស៊ីមហ្វូនីនិងរឿងនិទានមិត្តភាពរវាងប្រជាជននិងប្រជាជនចិន-អាមេរិកបានប្រារព្ធឡើងដោយជោគជ័យនៅស្ថានអគ្គកុងស៊ុលចិនប្រចាំនៅទីក្រុងញូវយ៉ក
មនុស្សស្រី ចេះខឹង ចេះអន់ចិត្ត ដូចបុរសដែរ
លោក Trump បដិសេធមិនចរចាជាមួយអ៊ីរ៉ង់ ចំពេលមានការវាយប្រហារលើទីក្រុងតេអេរ៉ង់កើនឡើង
តើអ្វីជាស្នេហា? ស្នេហាជាអ្វី? ?

យោបល់ទាំងអស់ (0)