TNAOT News
· 1ម៉ោងមុន
ក្រសួងអប់រំសាងសង់អគារសិក្សាថ្មីភ្ជាប់ជាមួយលេណដ្ឋាន នៅខេត្តឧត្តរមានជ័យ
#ក្រសួងអប់រំ# #NEW NEWS# #លេណដ្ឋាន# #សង្គម# #ព័ត៌មានសង្គម#
531
ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងអប់រំ យុវជន និងកីឡា បានដឹកនាំប្រតិភូក្រសួងអប់រំ យុវជន និងកីឡា អញ្ជើញចុះពិនិត្យការដ្ឋានសាងសង់អគារសិក្សា និងលេណដ្ឋាន នៅសាលាបឋមសិក្សា គីរីវ័ន្ដសែនជ័យ។
ការចុះពិនិត្យនេះធ្វើឡើង នាព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦ ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា លោកស្រីអភិបាលរង នៃគណៈអភិបាលខេត្តឧត្តរមានជ័យ និងគ្រប់ភាគីពាក់ព័ន្ធ។
សាលាបឋមសិក្សាគីរីវ័ន្ដសែនជ័យនេះ កំពុងធ្វើការសាងសង់អគារសិក្សា ចំនួន ១ខ្នង មាន ៥បន្ទប់ ដែលទទួលបានការឧបត្ថម្ភថវិកាសាងសង់ដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត និងលេណដ្ឋានចំនួន ១ ដែលទទួលបានការឧបត្ថម្ភថវិកាសាងសង់ដោយ មូលនិធិសាមគ្គី ក្រសួងអប់រំ យុវជន និងកីឡា។ 
គួរបញ្ជាក់ផងដែរថា សាលាបឋមសិក្សា គីរីវ័ន្ដសែនជ័យ មានទីតាំងស្ថិតនៅ ភូមិគិរីវ័ន្ដ ឃុំកូនគ្រៀល ស្រុកសំរោង ខេត្តឧត្តរមានជ័យ៕




សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់

យោបល់ទាំងអស់ (0)