TNAOT News
· 11ម៉ោងមុន
អាជ្ញាធរស្រុកក្រឡាញ់ ចុះត្រួតពិនិត្យតម្លៃលក់ប្រេង នៅតាមស្ថានីយ៍ចំនួន ៤០ទីតាំង ក្នុងស្រុកក្រឡាញ់
#ស្ថានីយ៍# #លក់ប្រេង# #សង្គម# #ស្រុកក្រឡាញ់# #អាជ្ញាធរ# #ព័ត៌មានសង្គម#
1618
នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦នេះ លោក សុខ ណារ៉េត អភិបាលស្រុកក្រឡាញ់ ខេត្តសៀមរាប បានចាត់ លោក ស៊ិន រ៉ា អភិបាលរងស្រុក ដឹកនាំក្រុមការងារស្រុក ចុះស្រង់តម្លៃប្រេងឥន្ធនៈ និងហ្កាស ចំនួន ៤០ទីតាំង ដែលក្នុងនោះបើកដំណើរលក់ចំនួន ២០ទីតាំង ផ្អាកដំណើរការ ២០ទីតាំង ដែលតម្លៃប្រេងឥន្ធនៈធម្មតាចន្លោះពី ៣ ៨០០រៀល ទៅ៥ ៥០០រៀល ,តម្លៃស៊ុបពែរ តម្លៃចន្លោះពី ៤ ២០០រៀល ទៅ ៥ ៥០០រៀល ,ម៉ាស៊ូត តម្លៃចន្លោះពី ៣ ៨០០រៀល ទៅ៥ ៥០០រៀល និងហ្កាស តម្លៃចន្លោះពី ២ ០០០រៀល ទៅ ២ ៥០០រៀល៕









សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់

យោបល់ទាំងអស់ (0)