TNAOT News
· 16ម៉ោងមុន
ជនសង្ស័យដែលធាក់ប្លន់ម៉ូតូពីស្ត្រីដឹកបន្លែលក់ ត្រូវបានសមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួនបានហើយ
#NEW NEWS# #ប្លន់ម៉ូតូ# #ខេត្តកណ្តាល# #សង្គម# #ព័ត៌មានសង្គម#
1932
កម្លាំងជំនាញរបស់ស្នងការដ្ឋានរួមជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ស្រុកស្អាង និងស្រុកកណ្តាលស្ទឹង បានធ្វើការស្រាវជ្រាវបង្ក្រាបមុខសញ្ញា ករណីលួចមានស្ថានទម្ងន់ទោស (ធាក់ប្លន់យកម៉ូតូ) ចំនួន៣ករណី រួមមាន៖
-ករណីទី១៖ កើតហេតុនៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៥ វេលាម៉ោង០១:៣០នាទី នៅចំណុចផ្លូវជាតិលេខ២១ ស្ថិតនៅក្នុងភូមិស្វាយជួរ ឃុំកោះខែល ស្រុកស្អាង ខេត្តកណ្តាល។
-ករណីទី២៖ កើតហេតុនៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥ ម៉ោង០៥:០០នាទី នៅចំណុចជិតគណបក្សប្រជាជនកម្ពុជាភូមិទួលក្រសាំង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល។
-ករណីទី៣៖ កើតហេតុនៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦ វេលាម៉ោង ០៣:៥៧នាទី នៅចំណុចបណ្ដោយផ្លូវជាតិលេខ២ ស្ថិតក្នុងភូមិព្រែកស្លែង ឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្ដាល ដែលជាករណីធាក់ប្លន់ម៉ូតូស្រ្តីលក់បន្លែ។
បច្ចុប្បន្នកម្លាំងយើងបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ និងកំពុងកសាងសំណុំរឿងចាត់ការតាមនីតិវិធី។ដោយឡែក មុខសញ្ញាដែលនៅសេសសល់កម្លាំងជំនាញកំពុងស្រាវជ្រាវបន្តដើម្បីឃាត់ខ្លួនចាត់ការតាមនីតិវិធី៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
សំណាងន័យថាសាង -(Luck is the result of hard work and preparation)
សក្តានុពលធម្មជាតិដ៏មហិមានៃខេត្តស្ទឹងត្រែង ក្លាយជាគោលដៅទេសចរណ៍ដ៏ល្អឯកមួយ ដែលមិនគួរឱ្យខកខានក្នុងការមកកម្សាន្ត
ព្រះនាងជេនណានៃកម្ពុជា៖ ការប្រើប្រាស់តន្ត្រីជាតំណភ្ជាប់ដើម្បីឱ្យយុវជនកាន់តែច្រើនស្គាល់ប្រទេសចិន
មន្រ្តីជំនាញ ក.ប.ប. ចុះអង្កេតថ្លៃលក់រាយប្រេងឥន្ធនៈ ពិនិត្យគុណភាព និងបរិមាណ នៅតាមបណ្ដាស្ថានីយ/ដេប៉ូ

យោបល់ទាំងអស់ (0)