TNAOT News
· 9ម៉ោងមុន
រំភើបជំនួស! តារាចម្រៀង ចិត្ត កញ្ចនា ត្រូវបានគូស្នេហ៍លុតជង្គង់សុំរៀបការយ៉ាងផ្អែមល្ហែម
#Social Life# #សុំរៀបការ# #កម្សាន្ត# #ចិត្ត កញ្ចនា# #តារាខ្មែរ#
1774
បណ្ដាអ្នកគាំទ្របានសម្ដែងអារម្មណ៍រំភើប និងចូលរួមអបអរសាទរ ខណៈបានឃើញ តារាចម្រៀង កញ្ញា ចិត្ត កញ្ចនា ត្រូវបានគូស្នេហ៍លុតជង្គង់សុំរៀបការយ៉ាងរ៉ូមែនទិច នៅមុខក្រុមការងារ ក្រោយបញ្ចប់ការសម្ដែងក្នុងកម្មវិធីដ៏ធំមួយកាលពីថ្ងៃទី០៧ ខែមិនា ឆ្នាំ២០២៦ នេះ។
ដោយវីដេអូឃ្លីបសកម្មភាពនៃការសុំរៀបការនេះ យើងសង្គេតឃើញថា កញ្ញា ចិត្ត កញ្ចនា ហាក់មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង រំភើបស្រក់ទឹកភ្នែកសឹងមិនគួរឲ្យជឿថាគូស្នេហ៍ហ៊ានធ្វើរឿងដែលនឹកស្មានមិនដល់នៅមុខមនុស្សជាច្រើន ដោយបានឃើញដូចនេះមហាជនអ្នកលេងបណ្ដាញសង្គមបានចូលទៅស៊ែរចែករំលែកបន្ត និងចូលទៅខមិនអបអរសាទរព្រោងព្រាតរំភើបជំនួស ព្រមទាំងស្ញប់ស្ញែងទៅកាន់គូស្នេហ៍គូនេះ ដែលមានទំនាក់ទំនងមួយដ៏រឹងមាំច្បាស់លាស់មនុស្សគ្រប់រូបប្រាថ្នាចង់បាន។
សូមបញ្ជាក់ផងដែរថា កញ្ញា ចិត្ត កញ្ចនា និងគូស្នេហ៍ បានសិក្សាស្វែងយល់ចិត្តគ្នាអស់រយៈពេលជាច្រើនឆ្នាំ ដោយអ្នកទាំង២ បើកជំហរនៅពីទំនាក់ទំនង និងបង្ហាញនូវភាពផ្អែមល្ហែម ការដំណើរកម្សាន្តទាំងក្នុង និងក្រៅប្រទេសលើបណ្តាញសង្គមជារឿយៗផងដែរ៕ អត្ថបទដោយ៖ Sun Darasy



សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់

យោបល់ទាំងអស់ (0)