TNAOT News
· 9ម៉ោងមុន
«ពិព័រណ៍ការងារ» រៀបចំឡើងដោយមជ្ឈមណ្ឌលCJCC ផ្តល់ឱកាសការងារចំនួន ១៥០០កន្លែង
#ពិព័រណ៍ការងារ# #សម្ភាសន៍ការងារ# #NEW NEWS# #ឱកាសការងារ# #CJCC# #សង្គម# #ព័ត៌មានសង្គម#
1628
កម្មវិធីពិព័រណ៍ការងារ ដែលរៀបចំឡើងដោយមជ្ឈមណ្ឌលសហប្រតិបត្ដិការកម្ពុជា-ជប៉ុន មានរយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៦ ចាប់ពីម៉ោង ៨ព្រឹក ដល់ ៥ល្ងាច មានឱកាសការងារជាង ១៥០០កន្លែង មកពីក្រុមហ៊ុនខ្មែរ និងជប៉ុនចំនួន ៣៩ក្រុមហ៊ុន សម្រាប់ផ្តល់ជូននិស្សិត និងអ្នកកំពុងស្វែងរកការងារថ្មី ឬ អ្នកចង់ប្តូរអាជីព។
ពិព័រណ៍ការងារCJCC ជាវេទិកាការងារប្រចាំឆ្នាំ ដែលផ្តល់ឱកាសឲ្យអ្នកជ្រើសរើសបុគ្គលិកពីក្រុមហ៊ុន កម្ពុជា និងជប៉ុនមកជួបជាមួយអ្នកកំពុងស្វែងរកការងារដែលមានសក្តានុពលជាច្រើន។ សកម្មភាពពិសេសក្នុងកម្មវិធីមានដូចជា ការដាក់ស្តង់បង្ហាញរបស់ក្រុមហ៊ុន, ការធ្វើបទបង្ហាញពីក្រុមហ៊ុន, ការសម្ភាសន៍ការងារផ្ទាល់ៗ, ហ្គេមកម្សាន្ត និងសកម្មភាពសប្បាយៗ។
គួរបញ្ជាក់ផងដែរថា តាមរយៈកម្មវិធីពិព័រណ៍ការងារ នឹងជួយឲ្យអ្នកចូលរួមបានយល់ដឹងពីវិធីសាស្រ្តសំខាន់ៗក្នុងការត្រៀមខ្លួនសំរាប់ឱកាសការងារដែលស្របនឹងគោលដៅ សមត្ថភាព និងជំនាញរបស់ខ្លួន ក៏ដូចជាឲ្យស្របទៅតាមបរិបទការងារនាពេលបច្ចុប្បន្នផងដែរ៕



សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ភ្លៀងលាយខ្យល់កន្ត្រាក់ បណ្ដាលឲ្យផ្ទះប្រជាពលរដ្ឋរលំ និងរបើកដំបូល អស់ជាច្រើនខ្នង
របៀបញ៉ាំថ្លើមជ្រូកដោយសុវត្ថិភាព និងទទួលបានអត្ថប្រយោជន៍
ទិដ្ឋភាពផ្ទះថ្មី ១២៦ខ្នងផ្ទះ ជាអំណោយសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនអតីតគណៈយុទ្ធមិត្តបម្រើកងទ័ពឆ្នាំ ១៩៧៨
ស្ងាត់ៗ តារាចម្រៀង ទេព ពិសិដ្ឋ រំលឹកនិងដឹងគុណដល់រាមច្បងដែលផ្ដល់កម្លាំងចិត្តដើរក្នុងវិស័យសិល្បៈ

យោបល់ទាំងអស់ (0)