TNAOT News

· 2​ម៉ោង​មុន

ស្ងាត់ៗ តារាចម្រៀង ទេព ពិសិដ្ឋ រំលឹកនិងដឹងគុណដល់រាមច្បងដែលផ្ដល់កម្លាំងចិត្តដើរក្នុងវិស័យសិល្បៈ

#Social Life# #កម្សាន្ត# #តារាខ្មែរ# #ទេព ពិសិដ្ឋ#

753

តារាចម្រៀង លោក ទេព ពិសិដ្ឋ បានបង្ហោះសំំណេរមួយក្នុងបណ្ដាញសង្គម រំលឹកកាលគ្រាដំបូងដែលឈានជើងចូលប្រឡូកក្នុងវិស័យសិល្បៈ ក៏ដូចជាសម្ដែងការដឹងគុណមិនបានបំភ្លេចទៅកាន់អ្នកសិល្បៈរៀមច្បងដែលតែងតែលើកទឹកចិត្តរហូតធ្វើឲ្យលោកមានអារម្មណ៍កក់ក្ដៅ ព្រមទាំងកម្លាំងចិត្តបន្តចាប់ក្ដីស្រម៉ៃក្នុងវិស័យមួយនេះ។

យ៉ាងមិញបើយោងតាមសំណេររបស់ លោក ទេព ពិសិដ្ឋ បានរៀបរាប់បែបនេះថា៖ «ចាប់ផ្ដេីមតាំងពីថ្ងៃដំបូងខ្ញុំបានដេីរចូលវិស័យមួយនេះ ខ្ញុំបានតាំងចិត្តថានឹងខំប្រឹងទោះថ្ងៃមុខទៅខ្ញុំត្រូវជួបនឹងបញ្ហាអ្វីក៏ដោយ ក៏ខ្ញុំនឹងមិនបោះបង់ក្ដីស្រមៃមួយនេះឡេីយ ពេលនោះខ្ញុំពិតជាឯកា ត្រូវការអ្នកពិភាក្សា ត្រូវការអ្នកលេីកទឹកចិត្តណាស់ តែចៃដន្យអ្វីខ្ញុំក៏អាចមានឪកាសបានទទួលការផ្ដល់ដំបូន្មានល្អៗពី “ រាមច្បងនៅក្នុងវិស័យ “ ខ្ញុំមានអារម្មណ៍ថាពួកគាត់បានធ្វេីអោយខ្ញុំមានអាម្មណ៍ថាឈប់ឯកា អាចពិភាក្សាបាន ហេីយចាំលេីកទឹកចិត្តខ្ញុំជានិច្ច»។

លោកក៏បានបន្តទៀតថា៖ «ខ្ញុំបាទអ្នកជំនាន់ក្រោយ ឈ្មោះទេពពិសិដ្ឋ សុំអរគុណនឹងដឹងគុណដល់រាមច្បងជាខ្លាំង ត្រលប់មកវិញខ្ញុំនឹងបំពេញការងារអោយបានល្អ នឹង មិនអោយបងៗរាមច្បងខកបំណងឡេីយ »៕ អត្ថបទដោយ៖ Sun Darasy

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)