TNAOT News
· 2ម៉ោងមុន
ភ្លៀងលាយខ្យល់កន្ត្រាក់ បណ្ដាលឲ្យផ្ទះប្រជាពលរដ្ឋរលំ និងរបើកដំបូល អស់ជាច្រើនខ្នង
#ខេត្តកំពង់ស្ពឺ# #NEW NEWS# #សង្គម# #ខ្យល់កន្ត្រាក់# #ព័ត៌មានសង្គម#
858
នៅវេលាម៉ោង១៣:៣០នាទី ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៦ មានករណីខ្យល់កន្ត្រាក់ និងភ្លៀងធ្វើឲ្យប៉ះពាល់ផ្ទះប្រជាពលរដ្ឋ រលំ របើកដំបូលចំនួន៣ភូមិ អស់ជាច្រើនខ្នង គឺ៖
១.ភូមិតាម៉ិញ ខូចខាតរលំផ្ទះចំនួន៣ខ្នង ដាច់សំយាបផ្ទះចំនួន២ខ្នង របើកដំបូលក្បឿងចំនួន៣០ខ្នង រលំរោងការចំនួន១រោង រលំបាក់ផ្លាកគណបក្សចំនួន១ផ្ទាំង និងរលំបាក់ផ្លាកយីហោភេសជ្ជ:បូសស្ត្រងចំនួន២ផ្ទាំង
២.ភូមិតាំងស្រឹង ខូចខាតផ្ទះប្រជាពលរដ្ឋរបើកដំបូលក្បឿងចំនួន៣ខ្នង របើកដំបូលស័ង្កសីចំនួន៣ខ្នង និងរលំបាក់ផ្លាកផ្លាកគណបក្សចំនួន១ផ្ទាំង
៣.ភូមិស្រែវៀន ខូចខាតផ្ទះប្រជាពលរដ្ឋរបើកដំបូលក្បឿងចំនួន៤ខ្នង និងរបើកដំបូលស័ង្កសីចំនួន១៦ខ្នង។
សរុបរួម: ហេតុការគ្រោះធម្មជាតិ(ខ្យល់កន្ត្រាក់)នេះ បង្កការប៉ះពាល់ក្នុងឃុំសង្កែសាទបសរុបចំនួន៣ភូមិ បណ្តាលអោយខូចខាតសរុបរួម÷
- រលំផ្ទះចំនួន៣ខ្នង
- ដាច់សំយាបផ្ទះចំនួន២ខ្នង
- របើកដំបូលក្បឿងចំនួន៣៧ខ្នង
- របើកដំបូលស័ង្កសីចំនួន១៩ខ្នង
- រលំរោងការចំនួន១រោង
- រលំបាក់ផ្លាកគណបក្សចំនួន២ផ្ទាំង
- រលំបាក់ផ្លាកយីហោភេសជ្ជ:បូសស្ត្រងចំនួន២ផ្ទាំង
ប៉ុន្តែករណីនេះមិនបង្កឲ្យមានការរងរបួស ឬគ្រោះថ្នាក់ដល់មនុស្ស និងសត្វទេ៕
ប្រភព៖ សុគា សារព័ត៌មានបាគង


សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
អាជ្ញាធរ និងប្រជាពលរដ្ឋ ធ្វើបុណ្យរំលឹកសត្វដំរី ដែលបានស្លាប់ ដោយសារគ្រាប់ផ្លោងរបស់កងទ័ពថៃ និងពិធីបុណ្យខួបបំបួសព្រៃព្រះរការ នៅខេត្តព្រះវិហារ
"យើងសន្ទនាជាមួយពិភពលោក" ព្រឹត្តិការណ៍ផ្លាស់ប្តូរអ្នកជំនាញប្រព័ន្ធផ្សព្វផ្សាយវ័យក្មេងចិន-ឥណ្ឌូនេស៊ីបានប្រព្រឹត្តទៅដោយជោគជ័យនៅទីក្រុងហ្សាកាតា
ឆ្លងកាត់ចម្រៀងទំនុកភ្លេង៖ លំហូរក្នុងទីក្រុង
តើអ្នកប្រឈមនឹងជំងឺភ័យស្លន់ស្លោមែនទេ?

យោបល់ទាំងអស់ (0)