TNAOT News

· 11​ម៉ោង​មុន

ក្នុងខែកុម្ភៈ ១ខែពេញ! កម្លាំងនគរបាល បង្ក្រាបករណីក្មេងទំនើង និងឃាត់ខ្លួនជនបង្កជិត ៤០០នាក់ បញ្ជូនទៅតុលាការ

#NEW NEWS# #សង្គម# #ព័ត៌មានសង្គម# #ក្មេងទំនើង#

1606

យោងតាមរបាយការណ៍ក្រសួងមហាផ្ទៃ បានឲ្យដឹងថាក្នុងរយៈពេល ១ខែពេញ គិតចាប់ពីថ្ងៃទី១ រហូតដល់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦ កម្លាំងនគរបាលជាតិ នៃអគ្គស្នងការដ្ឋាននគរបាលជាតិក្រសួងមហាផ្ទៃ បានបង្ក្រាបក្មេងទំនើងចំនួន១០៤ករណី និងឃាត់ខ្លួនជនបង្ក ៣៧៦នាក់ បញ្ជូនទៅតុលាការ និងបញ្ជូនបន្តទៅពន្ធនាគារបើតាមរបាយការណ៍ ប្រតិបត្តិការបង្ក្រាបក្មេងទំនើងក្នុងរយៈពេល១ខែកន្លងមកនេះ មាននៅក្នុងភូមិសាស្ត្រជាអាទិ៍ រាជធានីភ្នំពេញ ខេត្តកណ្តាល កំពត កំពង់ស្ពឺ ព្រះសីហនុ កោះកុង ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ សៀមរាប ព្រះវិហារ រតនគិរី កំពង់ចាម ត្បូងឃ្មុំ ក្រចេះ ស្វាយរៀង និងខេត្តតាកែវ។

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបញ្ជាអគ្គស្នងការដ្ឋាននគរបាលជាតិ និងស្នងការនគរបាលរាជធានី-ខេត្ត អនុវត្តវិធានការក្ដៅ បង្ក្រាប និងស្រាវជ្រាវឃាត់ខ្លួនក្មេងទំនើងបញ្ជូនទៅតុលាការ ខណៈ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសង្កត់ធ្ងន់ពីភាពចាំបាច់ នៃការអនុវត្តវិធានការបង្ក្រាបយ៉ាងតឹងរឹងបំផុត៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស