TNAOT News

· 2​ម៉ោង​មុន

គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តដឹកប្រេង និងរថយន្តដឹកសម្ភារៈ បណ្តាលឲ្យតៃកុងម្នាក់រងរបួសធ្ងន់

#NEW NEWS# #ខណ្ឌដង្កោ# #សង្គម# #គ្រោះថ្នាក់ចរាចរណ៍# #ព័ត៌មានសង្គម#

695

នៅវេលាម៉ោងប្រមាណ ០៩ និង ៥០ នាទីព្រឹក ថ្ងៃទី០៥ ខែមិនា ឆ្នាំ២០២៦ ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តដឹកប្រេង និងរថយន្តកូរ៉េដឹកសម្ភារៈ បណ្ដាលឲ្យបុរសម្នាក់បានរងរបួសបាក់ជើងខាងឆ្វេង បន្ទាប់ពីជាប់គៀបនៅក្នុងរថយន្ត ហេតុការណ៍នេះបានកើតនៅតាមបណ្តោយផ្លូវបេតុង ស្ថិតក្នុងភូមិត្រពាំងទា សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ប្រភពដដែលបានបញ្ជាក់ថា គ្រោះថ្នាក់នេះបានកើតឡើងរវាងរថយន្តដឹកប្រេងឥន្ធនៈមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 3F-1921 បើកបុកជាមួយរថយន្តកូរ៉េដឹកសម្ភារៈមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 3F-8775។ ការប៉ះទង្គិចគ្នាយ៉ាងខ្លាំងនេះបានបណ្តាលឲ្យតៃកុងរថយន្តកូរ៉េត្រូវគៀបជាប់នៅក្នុងកាប៊ីនរថយន្ត មិនអាចចេញមកខាងក្រៅបាន។

បន្ទាប់ពីទទួលបានព័ត៌មានភ្លាមៗ កងប្រតិបត្តិការរុករក និងសង្គ្រោះគ្រោះមហន្តរាយ ៧១១ នៃកងពលតូចលេខ៧០ បានចេញអន្តរាគមន៍ទៅកាន់ទីតាំងកើតហេតុ ដើម្បីធ្វើការជួយសង្គ្រោះជនរងគ្រោះ ក្រុមការងារបានប្រើឧបករណ៍ជំនាញកាត់រថយន្ត ដើម្បីយកជនរងគ្រោះចេញពីក្នុងរថយន្តដោយសុវត្ថិភាព បច្ចុប្បន្នជនរងគ្រោះត្រូវបានប្រគល់ឲ្យរថយន្តសង្គ្រោះរបស់មន្ទីរពេទ្យបង្អែកដង្កោ ដឹកបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យភ្លាមៗ ដើម្បីទទួលការព្យាបាលបន្តផងដែរ៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស