TNAOT News
· 23ម៉ោងមុន
ទីក្រុងប៉េកាំងបោះឆ្នោតដកឧត្តមសេនីយ៍ ៣រូបចេញពីស្ថាប័នប្រឹក្សាយោបល់ជាន់ខ្ពស់
#ក្រុមប្រឹក្សាយោបល់# #ឧត្តមសេនីយ៍# #NEW NEWS# #ព័ត៌មាន# #ទីក្រុងប៉េកាំង# #បោះឆ្នោត# #ព័ត៍មានអន្តរជាតិ#
1886
ទីក្រុងប៉េកាំងបានដកឧត្តមសេនីយ៍ចូលនិវត្តន៍ចំនួន ៣រូបចេញពីស្ថាប័នប្រឹក្សានយោបាយសំខាន់របស់ខ្លួន ចំពេលមានការបោសសម្អាតយោធាកាន់តែខ្លាំងឡើង។ សន្និសីទប្រឹក្សានយោបាយប្រជាជនចិន (CPPCC) បានបោះឆ្នោតដកលោក Han Weiguo, លោក Liu Lei និងលោក Gao Jin ចេញនៅថ្ងៃទី ២ ខែមីនា ឆ្នាំ ២០២៦ មុនពេលកិច្ចប្រជុំប្រចាំឆ្នាំ Two Sessions ដែលចាប់ផ្តើមនៅថ្ងៃទី ៤ ខែមីនាខាងមុខនេះ។
គណៈកម្មាធិការអចិន្ត្រៃយ៍ CPPCC ក៏បានដកសមាជិក ២នាក់ផ្សេងទៀតចេញ និងបានបញ្ជាក់ពីការដកតំណែងចំនួន ១០ បន្ថែមទៀត បន្ទាប់ពីសមាជប្រជាជនជាតិបានបណ្តេញប្រតិភូចំនួន ១៩ នាក់ រួមទាំងមន្ត្រីយោធាចំនួន ៩នាក់កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន។ 
ទោះជាយ៉ាងណា មិនមានហេតុផលជាក់លាក់ណាមួយត្រូវបានបញ្ជាក់ជុំវិញការបណ្តេញចេញនេះទេ ដោយវិធានការទាំងនេះគឺជាផ្នែកមួយនៃយុទ្ធនាការប្រឆាំងអំពើពុករលួយយូរអង្វែងរបស់ប្រធានាធិបតី Xi Jinping នៅក្នុងកងទ័ពរំដោះប្រជាជន(PLA) ដោយផ្តោតលើបញ្ហាអំពើពុករលួយ និងភាពស្មោះត្រង់ចាប់តាំងពីឆ្នាំ ២០២២៕

សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់

យោបល់ទាំងអស់ (0)