TNAOT News
· 3ម៉ោងមុន
ក្នុងឆ្នាំ២០២៥ ចំនួនអន្ទាក់ដែលដកហូតក្នុងដែនជម្រកសត្វព្រៃលំផាត់ មានការកើនឡើងគួរឱ្យកត់សម្គាល់
#អន្ទាក់# #NEW NEWS# #សង្គម# #ព័ត៌មានសង្គម#
903

នៅក្នុងឆ្នាំ២០២៥ ចំនួនអន្ទាក់ដែលត្រូវបានដកហូតក្នុងដែនជម្រកសត្វព្រៃលំផាត់ មានការកើនឡើងគួរឱ្យកត់សម្គាល់ បើធៀបទៅនឹងឆ្នាំ២០២៤ ជាពិសេសនៅក្នុងតំបន់អភិរក្ស និងតំបន់ស្នូល។
យោងតាមអង្គការជីវិតធម្មជាតិនៅកម្ពុជា បានឱ្យដឹងថា កំណើននៃចំនួនអន្ទាក់ដែលដកហូតបាននេះ គឺឆ្លុះបញ្ចាំងពីការបង្កើននិងប្រសិទ្ធភាពនៃការចុះល្បាត និងការរៀបចំផែនការអនុវត្តច្បាប់យ៉ាងច្បាស់លាស់របស់មន្ត្រីឧទ្យានុរក្សនិងក្រុមអ្នកស្ម័គ្រចិត្តល្បាតសហគមន៍។ ជាក់ស្តែង មិនថាក្នុងរដូវវស្សា ឬរដូវប្រាំង ក្រុមល្បាតបានយកចិត្តទុកដាក់ខ្ពស់ក្នុងការឃ្លាំមើល និងទប់ស្កាត់បទល្មើសគ្រប់ប្រភេទ ដែលបង្កហានិភ័យដល់សត្វព្រៃ និងធនធានធម្មជាតិ។
តាមរយៈការលះបង់របស់មន្ត្រីឧទ្យានុរក្ស និងក្រុមអ្នកស្ម័គ្រចិត្តល្បាតសហគមន៍ ចំនួនអន្ទាក់ជាច្រើនត្រូវបានដកចេញពីក្នុងព្រៃជាបន្តបន្ទាប់។ អន្ទាក់ គឺជាកត្តាគំរាមកំហែងដ៏សាហាវបំផុតចំពោះជីវិតសត្វព្រៃ ព្រោះវាជាឧបករណ៍សម្លាប់ដោយគ្មានរើសមុខ ដែលបង្កឱ្យសត្វរងគ្រោះត្រូវដាច់ជើង ពិការភាព រហូតដល់បាត់បង់ជីវិតផងដែរ។ ការបាត់បង់សត្វព្រៃដោយសារអន្ទាក់ មិនត្រឹមតែបំផ្លាញជីវចម្រុះប៉ុណ្ណោះទេ ថែមទាំងរុញច្រានព្រៃឈើឱ្យធ្លាក់ចូលក្នុង «វិបត្តិព្រៃដែលបាត់បង់សត្វព្រៃ» និងប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់តុល្យភាពធម្មជាតិ ដែលគម្រោងរេដបូកដែនជម្រកសត្វព្រៃ កំពុងការពារយ៉ាងយកចិត្តទុកដាក់បំផុត។
បច្ចុប្បន្ន មន្ត្រីឧទ្យានុរក្ស និងក្រុមអ្នកស្ម័គ្រចិត្តល្បាតសហគមន៍ នៅតែបន្តបង្កើនសកម្មភាពដោះអន្ទាក់ និងពង្រឹងការអនុវត្តច្បាប់យ៉ាងម៉ឺងម៉ាត់បំផុត។ អង្គការជីវិតធម្មជាតិនៅកម្ពុជា អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ បញ្ឈប់ការដាក់អន្ទាក់ និងបញ្ឈប់ការបរិភោគសាច់សត្វព្រៃ ដើម្បីរួមគ្នាចូលរួមការពារសត្វព្រៃនិងធនធានធម្មជាតិ សម្រាប់កូនចៅជំនាន់ក្រោយ៕





សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ទឹកចិត្តដ៏ប្រពៃ! អ្នកជំនួញអនឡាញ លោកស្រី ស៊ូ សោភា ប្រកាសប្រមូលថវិកាចំណងដៃទាំងអស់ ជូនទៅកាន់មន្ទីរពេទ្យគន្ធបុប្ផា
ឆ្លងកាត់ចម្រៀងទំនុកភ្លេង៖ លំហូរក្នុងទីក្រុង
ផ្ទះចាស់កំពុងជួសជុលថ្មីមិនទាន់រួច ត្រូវបានអគ្គិភ័យឆាបឆេះផ្ទះចំនួន ១ខ្នង ខូចខាតទ្រព្យសម្បត្តិ និងសម្ភារៈសរុបជាប្រាក់ប្រហែល ៥ម៉ឺនដុល្លារ
Lancang-Mekong Voices Youth Symphony Cambodian dance: Graceful Charm in Mist

យោបល់ទាំងអស់ (0)