TNAOT News
· 6ម៉ោងមុន
អាជ្ញាធរ ចុះបង្ក្រាបបទល្មើសធនធានធម្មជាតិក្នុងភូមិសាស្ត្រឃុំចំនួន៣ ក្នុងខេត្ដសៀមរាប
#បទល្មើសធនធានធម្មជាតិ# #NEW NEWS# #សង្គម# #ខេត្ដសៀមរាប# #ឈើខុសច្បាប់# #ព័ត៌មានសង្គម# #អាជ្ញាធរ DPP#
1532
អភិបាលរងខេត្ដសៀមរាប បានបន្តដឹកនាំមន្រ្ដីជំនាញ និងក្រុមការងារចម្រុះ ចុះពិនិត្យទីតាំង និងបង្ក្រាបបទល្មើសធនធានធម្មជាតិក្នុងឃុំតាសៀម និងឃុំកន្ទួត និងឃុំស្វាយលើ ក្នុងស្រុកស្វាយលើ ខេត្ដសៀមរាប កាលពីនៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦។
ក្នុងឱកាសនោះ លោក អ៉ឹង គឹមលាង អភិបាលរងខេត្ដសៀមរាប បានណែនាំ និងអប់រំដល់ម្ចាស់សិប្បកម្មកែច្នៃដែលខុសច្បាប់ ក្នុងករណីដែលប្រជាពលរដ្ឋចង់បន្ដធ្វើអាជីវកម្មឡ ត្រូវធ្វើកិច្ចសន្យាព្រមព្រៀងឱ្យបានត្រឹមត្រូវតាមច្បាប់ និងបានតែឈើស្របច្បាប់តែប៉ុណ្ណេះ។ កន្លងមកអាជ្ញាធរ និងមន្រ្ដីជំនាញ បានធ្វើការចុះណែនាំ និងបញ្ឈប់មិនឱ្យមាន និងមិនឱ្យធ្វើសិប្បកម្មកែច្នៃខុសច្បាប់បន្ដទៀត ប៉ុន្តែពួកគាត់នៅបន្តធ្វើសិប្បកម្មកែច្នៃនេះដោយខុសច្បាប់។ ទន្ទឹមនឹងនោះ លោកអភិបាលរងខេត្ត ក៏បានធ្វើការណែនាំឱ្យប្រជាពលរដ្ឋងាកទៅប្រកបមុខរបរផ្សេងៗដែលស្របច្បាប់ក្នុងការចិញ្ចឹមជីវិត។
គូសបញ្ជាក់ថា មន្ត្រីជំនាញបានធ្វើការចុះពិនិត្យទីតាំង និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ដូចជាចុះអប់រំ ណែនាំ និងធ្វើកំណត់ហេតុ រឹបអូសម៉ាស៊ីនកែច្នៃ ចុះកិច្ចសន្យាបញ្ឈប់សិប្បកម្មកែច្នៃ៣ទីតាំងក្នុងភូមិអភិវឌ្ឍន៍អូរតាកុក ឃុំកន្ទួត។ ចុះដកហូតម៉ាស៊ីនកែច្នៃ និងរឹបអូសយកឈើខុសច្បាប់ចំនួន ២ទីតាំង ស្ថិតក្នុងភូមិក្រមុំបូល ឃុំកន្ទួត។ ចុះអប់រំ និងណែនាំឱ្យពលរដ្ឋដែលនៅក្នុងភូមិត្រពាំងពពេល ឃុំតាសៀម ឱ្យបញ្ឈប់ និងបិទទីតាំងឡដុតយកធ្យូង១ទីតាំង ករណីមិនធ្វើតាម នឹងអនវុត្ដទៅតាមច្បាប់ ចុះបង្ក្រាបនឹងរឹបអូសយកម៉ាស៊ីនកែច្នៃ និងបញ្ឈប់សិប្បកម្មកែច្នៃចំនួន២ទីតាំងក្នុងភូមិជប់លើ ឃុំស្វាយលើផងដែរ៕





សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់

យោបល់ទាំងអស់ (0)