TNAOT News
· ម្សិលមិញ
ការប្រារព្ធទិវាវប្បធម៌ជាតិជាការជំរុញផ្សព្វផ្សាយអំពីវប្បធម៌ជាតិក៏ដូចជាក្រើនរំលឹក និងបំផុសស្មារតីស្រឡាញ់វប្បធម៌
#NEW NEWS# #សង្គម# #ទិវាវប្បធម៌ជាតិ# #ព័ត៌មានសង្គម#
1724
ទិវាវប្បធម៌ជាតិ ត្រូវបានប្រារព្ធឡើងនៅថ្ងៃទី០៣ ខែមីនា ជារៀងរាល់ឆ្នាំ ដើម្បីរំលឹកនឹកដល់គុណូបការៈរបស់បុព្វបុរសខ្មែរគ្រប់ជំនាន់ ដែលបានពលីទាំងកម្លាំងកាយកម្លាំងចិត្ត កម្លាំងបញ្ញា និងអាយុជីវិតក្នុងការបង្កើតថែរក្សា និងការពារសម្បត្តិវប្បធម៌ដ៏សម្បូរបែប និងមានតម្លៃមិនអាចកាត់ថ្លៃបានដែលបន្សល់ទុកមកដល់កូនចៅជំនាន់ក្រោយ។
ការប្រារព្ធទិវាវប្បធម៌ជាតិ ក៏ជាការជំរុញការផ្សព្វផ្សាយអំពីវប្បធម៌ជាតិ ក៏ដូចជាក្រើនរំលឹក និងបំផុសស្មារតីស្រឡាញ់វប្បធម៌ បណ្ដុះមនសិការស្នេហាជាតិ ដល់ប្រជាពលរដ្ឋទាំងអស់។ ជាពិសេស យុវជនជាទំពាំងស្នងឫស្សី មានកាតព្វកិច្ចបន្តថែរក្សាការពារនូវកេរមរតកវប្បធម៌ដ៏ថ្លៃថ្លាឱ្យស្ថិតស្ថេរគង់វង្ស រក្សាបាននូវឯកភាពជាតិសាមគ្គីភាព សន្តិភាព និងសុខដុមភាព សម្រាប់ប្រជាជាតិទាំងមូល ស្របតាមទិសស្លោក «កម្ពុជា ព្រះរាជាណាចក្រនៃវប្បធម៌»។
សារាចរចេញដោយរាជរដ្ឋាភិបាលកម្ពុជា ស្តីពីការរៀបចំទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៨ ឆ្នាំ២០២៦ បានលើកឡើងថា រាជរដ្ឋាភិបាលបានកំណត់យកថ្ងៃទី៣ ខែមីនា ជារៀងរាល់ឆ្នាំសម្រាប់រៀបចំប្រារព្ធ «ទិវាវប្បធម៌ជាតិ» នៃព្រះរាជាណាចក្រកម្ពុជា ដោយអនុក្រឹត្យលេខ០៦ អនក្រ.បក ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ២០០៦ ស្តីពីការបង្កើតទិវាវប្បធម៌ជាតិ។ 
រាជរដ្ឋាភិបាលបាននិងកំពុងខិតខំប្រឹងប្រែង ដើម្បីសម្រេចនូវសមិទ្ធផលថ្មីៗជាច្រើនទៀត ជាពិសេសការផ្សព្វផ្សាយនិងលើកស្ទួយកិត្តិនាមរបស់កម្ពុជាឱ្យកាន់តែលេចធ្លោខ្ពស់ត្រដែតនៅលើឆាកអន្តរជាតិ ស្របតាមទិសស្លោក «កម្ពុជា : ព្រះរាជាណាចក្រនៃវប្បធម៌» រួមទាំងការពង្រឹងអំណាចទន់របស់ជាតិ និងការកសាង ប្រព័ន្ធអេកូឡូស៊ីដ៏រស់រវើកនិងបរិយាបន្ន សំដៅរួមចំណែកកសាងកម្ពុជាជាអរិយប្រទេស។
ក្នុងស្មារតីយកចិត្តទុកដាក់ខ្ពស់ដល់ការការពារ ថែរក្សា និងលើកតម្លៃចំពោះវប្បធម៌អារ្យធម៌ជាតិ ដ៏ឧត្តុង្គឧត្តមនេះ ជាពិសេសស្ថិតក្នុងគ្រាដ៏លំបាកដែលប្រទេសជាតិយើងបានទទួលរងនូវសង្គ្រាមឈ្លានពានមក លើអធិបតេយ្យភាពនិងបូរណភាពទឹកដី ហើយសម្បត្តិបេតិកភណ្ឌវប្បធម៌មួយចំនួននៅតាមបណ្តោយព្រំដែន កម្ពុជា ថៃ ត្រូវបានរងការខូចខាតយ៉ាងធ្ងន់ធ្ងរ រាជរដ្ឋាភិបាលសម្រេចរៀបចំទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៨ ឆ្នាំ២០២៦ ដោយនៅតែបន្តរក្សាប្រធានបទ «យុវជនដើម្បីវប្បធម៌ជាតិ» ដើម្បីរំលេចអំពីកាតព្វកិច្ចចាំបាច់ របស់យុវជនបន្តវេន ក្នុងការការពារ អភិរក្ស និងអភិវឌ្ឍវប្បធម៌ ប្រកបដោយចីរភាពនិងបរិយាបន្ន។
ទន្ទឹមនឹងនេះ ទិវាវប្បធម៌ជាតិក៏ជាឱកាសដ៏មានតម្លៃដើម្បីបំផុសនូវ មនសិការស្នេហាជាតិ ចូលរួមការពារ ថែរក្សា និងលើកស្ទួយមរតកវប្បធម៌ សិល្បៈ ទំនៀមទម្លាប់ ប្រពៃណី និង កេរដំណែលដូនតាជាច្រើនទៀត ដែលជាអត្តសញ្ញាណជាតិរបស់ប្រជាជនខ្មែរគ្រប់រូបនិងជាប្រភពមិន ចេះរីងស្ងួតក្នុងការរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម។
កូនខ្មែរគ្រប់រូបត្រូវចងចាំនូវគុណបំណាច់របស់បុព្វបុរសខ្មែរគ្រប់ៗជំនាន់! សូមប្តេជ្ញាថែរក្សាការពារឱ្យបានគង់វង្ស៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ឯកឧត្តម ហ៊ុន ម៉ានី៖ ទោះក្នុងកាលៈទេសៈណាក៏ដោយ កូនខ្មែរគ្រប់រូបមិនភ្លេចការឈឺចាប់ដែលកើតឡើងនៅឆ្នាំ២០២៥នោះទេ
បារាំង សម្រេចបញ្ជូននាវាផ្ទុកយន្តហោះCharles de Gaulle ទៅកាន់សមុទ្រមេឌីទែរ៉ាណេ ក្រោយវិបត្តិនៅមជ្ឈិមបូព៌ា
ការប្រគុំតន្ត្រីមិត្តភាពប្រជាជនចិន-អាមេរិក ដើម្បីរំលឹកខួបលើកទី 80 នៃជ័យជំនះសង្គ្រាមប្រឆាំងហ្វាស៊ីសពិភពលោក នឹងចាប់ផ្តើមនៅសហរដ្ឋអាមេរិក
ឆ្លងចរន្តអគ្គិសនីបង្កជាអគ្គីភ័យឆាប់ឆេះអគារក្រុមហ៊ុនមេធាវីជាន់ទី៤ បណ្ដាលឲ្យខូចខាតសម្ភារស្ទើតែទាំងស្រុង

យោបល់ទាំងអស់ (0)