TNAOT News
· 02-10
យុវតីម្នាក់លើកឡើងទាំងហួសចិត្ត ខណៈត្រូវបានក្រុមហ៊ុនមួយបញ្ឈប់ពីការងារភ្លាមៗក្នុងហេតុផលមិនសមស្រប
#Social Life# #ក្រុមហ៊ុន# #សង្គម# #ច្បាប់ការងារ# #ព័ត៌មានសង្គម#
1878
នាពេលថ្មីៗមហាជនអ្នកលេងបណ្ដាញសង្គមកំពុងតែផ្ទុះការវែកញែក និងហួសចិត្ត ខណៈបានឃើញនៅវីដេអូឃ្លីបរបស់យុវតីម្នាក់មានគណនីឈ្មោះ Fa Lata បាននិយាយរៀបរាប់ពីរឿងរ៉ាវនឹកស្មានមិនដល់ ដែលខ្លួនត្រូវបានក្រុមហ៊ុនមួយបញ្ឈប់ពីការងារភ្លាមៗដោយមិនអាចលើកលែងបាន ក្រោមហេតុផលនាងសម្រាក់ក្នុងម៉ោងសម្រាកការងារបាយថ្ងៃត្រង់។
ដោយក្នុងវីដេអូឃ្លីបនោះម្ចាស់គណនីរូបនេះបានរៀបរាប់ទាំងហួសចិត្ត និងមិនអស់ចិត្តថា៖ «គ្រាន់តែខ្លួនសម្រាកក្នុងម៉ោងសម្រាកបាយថ្ងៃត្រង់ម៉ោង ១២:៤៥នាទី ក៏ត្រូវបានបញ្ឈប់ ដោយសារតែថ្នាក់លើបានលើកឡើងថានាងសម្រាកនៅជិតច្រកផ្លូវដើរ ចំពោះហេតុផលនេះហាក់មិនសមស្របនោះឡើយ ដោយសារតែយុវតីរូបនេះបានសម្រាកនៅតុធ្វើការរបស់ខ្លួន ដែលមានទីតាំងក្បែរច្រកដើរតែប៉ុណ្ណោះ បើចង់បញ្ឈប់ពីការងារគួរណាស់តែមានហេតុផលណាបញ្ជាក់ឲ្យសមស្របជាងនេះទាំងខ្លួនមិនមានកំហុសក្នុងការងារនោះឡើយ»។
យ៉ាងណាមិញ ជុំវិញនៅការបកស្រាយនេះ កំពុងតែទទួលបានការចាប់អារម្មណ៍ខ្លាំង ធ្វើឲ្យមហាជគ្រប់គ្នាមានការហួសចិត្តចំពោះក្រុមហ៊ុននោះ ដែលបញ្ឈប់បុគ្គលិកភ្លាមៗក្នុងហេតុផលមិនសមស្រប និងមានអ្នកខ្លះទៀតបានលើកឡើងពីច្បាប់ការងារតាមការយល់ឃើញរៀងៗខ្លួនផងដែរ៕


សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
មហាជនផ្ទុះការប្រតិកម្មខ្លាំង ខណៈយុវតីម្នាក់ត្រូវបានអ្នករត់ Taxi ប្រព្រឹត្តអំពើអសីលធម៌បៀតបៀនពេលធ្វើដំណើរ
Sharing Experiences and Promoting Governance to Build a ASEAN-China Community with a Shared Future
ផ្ទះវិឡាកូនកាត់មួយកន្លែងត្រូវបានអគ្គិភ័យឆាបឆេះ បណ្ដាលឲ្យមានមនុស្សម្នាក់ស្លាប់ និងម្នាក់ទៀតរងរបួស
ជីវិតជាតិក្រោយជាអ្វីដែលពិភពលោកកំពុងមានចម្ងល់

យោបល់ទាំងអស់ (0)