TNAOT News

· 17​ម៉ោង​មុន

មហាជនផ្ទុះការប្រតិកម្មខ្លាំង ខណៈយុវតីម្នាក់ត្រូវបានអ្នករត់ Taxi ប្រព្រឹត្តអំពើអសីលធម៌បៀតបៀនពេលធ្វើដំណើរ

#NEW NEWS# #បៀតបៀន# #សង្គម# #ព័ត៌មានសង្គម# #អ្នករត់ Taxi#

1781

ផ្ទុះការប្រតិកម្មខ្លាំងពេញបណ្ដាញសង្គម ដោយយុវតីម្នាក់បានបង្ហោះចែកចាយនៅរឿងរ៉ាវដ៏ហួសចិត្តដែលខ្លួនជួបប្រទះផ្ទាល់ ត្រូវបានអ្នករត់ Taxi ប្រព្រឹត្តអំពើអសីលធម៌បៀតបៀនពេលធ្វើដំណើរនៅតាមដងផ្លូវ ដែលនេះជាសារដាសតឿនទៅកាន់មិត្តនារីគួរមានការប្រុងប្រយ័ត្នពេលធ្វើដំណើរជាមួយ Taxi តែម្នាក់ឯង។

នេះបើយោងតាមសំណេររបស់ ម្ចាស់គណនី Luffy Luffy បានរៀបរាប់បែបនេះថា៖«ខ្ញុំបានជិះតាក់សុីពី(កំពង់សោមទៅភ្នំពេញ)ភ្ញៀវទាំងអស់មានចំនួន7នាក់ទាំងតៃកុងឡានដោយសារតែភ្ញៀវច្រើនទើបតៃកុងឡានសម្រេចអោយខ្ញុំអង្គុយកៅអីខាងមុខជាមួយគាត់ប៉ុន្តែអ្វីដែលខ្ញុំហួសចិត្តគឺទង្វើគាត់មិនផ្ដល់តម្លៃអោយខ្ញុំដែរជាភ្ញៀវ ខ្ញុំជិះឡានគាត់អោយលុយពេញថ្លៃមិនបានសុំគាត់ជិះទេ គាត់យកដៃស្ទាបជើងរបស់ខ្ញុំរួចច្របាច់អង្អែលខ្លួននិងដៃរបស់គាត់ប្រឹងពៀតមកដើម្បីចង់ប៉ះទ្រូងខ្ញុំ ខ្ញុំកាន់តែខំឃ្លាចឆ្ងាយពីគាត់ៗកាន់តែប្រឹងពៀតមករកខ្ញុំ1ដងជា2ដងខ្ញុំមិនមាត់ដោយសារគិតថាកន្លែងចង្អៀតអាចនិងគាត់គ្មានចេតនាប៉ុន្តែ3/4ដង ទង្វើគាត់នៅតែដដែលរហូតដល់ខ្ញុំទាញដៃគាត់ចេញពីជើងរបស់ខ្ញុំគាត់ក៏មើលមុខខ្ញុំរួចញញឹមហើយសួរខ្ញុំថា(មិច)ខ្ញុំមិនបានឆ្លើយតបជាមួយគាត់រួចក៏បែរមុខចេញហើយគាត់តែងតែលួចសម្លឹងមើលមុខខ្ញុំរហូត ខ្ញុំមិនដឹងថាគាត់គិតបែបណាចំពោះខ្ញុំទេប៉ន្តែទង្វើគាត់ពិតជាមានបំណងចង់បំពានមកលើខ្ញុំមែនតើនេះមែនទេជាទង្វើដែលតៃកុងឡានធ្វើមកលើភ្ញៀវ?»៕ អត្ថបទដោយ៖ Sun Darasy

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)