TNAOT News
· 9ម៉ោងមុន
ផ្ទះវិឡាកូនកាត់មួយកន្លែងត្រូវបានអគ្គិភ័យឆាបឆេះ បណ្ដាលឲ្យមានមនុស្សម្នាក់ស្លាប់ និងម្នាក់ទៀតរងរបួស
#NEW NEWS# #ករណីអគ្គិភ័យ# #សង្គម# #ខណ្ឌពោធិ័សែនជ័យ# #ព័ត៌មានសង្គម#
1689
នាវេលាម៉ោង ៨និង៣០នាទីយប់ ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦ មានករណីផ្ទះប្រជាពលរដ្ឋ មួយកន្លែង ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ បង្កការភ្ញាក់ផ្អើលជាខ្លាំងនៅចំណុចផ្ទះលេខ៥២២៦ ផ្លូវលេខ៨ ក្រុម១ ភូមិព្រែកព្រីងខាងត្បូង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ័សែនជ័យ រាជធានីភ្នំពេញ។
ដោយនៅក្នុងប្រតិបត្តិការខាងលើនេះ កម្លាំងសមត្ថកិច្ចជំនាញ បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន១៧គ្រឿង ក្នុងនោះរថយន្តការិយាល័យរាជធានីភ្នំពេញ ចំនួន០៩គ្រឿង ប្រេីប្រាស់ទឹកអស់១៤ឡាន ស្មេីរនឹង៦៨ម៉ែត្រគូប, រថយន្តជំនួយមកពីកងពលតូចលេខ៧០ ចំនួន០៧គ្រឿង ប្រេីប្រាស់ទឹកអស់០៧ឡាន ស្មេីរនឹង៧០ម៉ែត្រគូប, រថយន្តសង្គ្រោះចំនួន០១គ្រឿង និងរថយន្តក្រុមហ៊ុនស្រាបៀរកម្ពុជា ចំនួន០១គ្រឿង ប្រេីប្រាស់ទឹកអស់០១ឡាន ស្មេីរនឹង០៦ម៉ែត្រគូប។ ចំពោះ ករណីខាងលើនេះ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញរបស់យើងបានគ្រប់គ្រងទាំងស្រុងនៅម៉ោង ១០និង០០នាទីយប់នាថ្ងៃខែឆ្នាំដដែរ។
ដោយឡែកចំពោះប្រភេទសំណង់ខាងលើនេះ ជាប្រភេទ ផ្ទះវិឡាកូនកាត់កម្ពស់៣ជាន់ ទំហំ (៨ម៉ែត្រ x ១៣ម៉ែត្រ) ឆេះខូចខាតសម្ភារៈក្នុងផ្ទះអស់ទាំងស្រុង ហេីយពុំបណ្តាលឲ្យឆេះរាលដាលដល់អ្នកក្បែរខាងឡេីយ។ 
លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យ ក៏បានបញ្ជាក់ថា ចំពោះហេតុការណ៍គ្រោះអគ្គិភ័យនេះ កម្លាំងសមត្ថកិច្ចជំនាញបាននឹងកំពុងធ្វេីការស្រាវជ្រាវ។ ដោយឡែក ចំពោះករណីខាងលើនេះ បានបណ្តាលឲ្យមនុស្សចំនួន០១ស្លាប់ និងម្នាក់ទៀតរងរបួសផងដែរ៕



សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
តាលីបង់អះអាងថាប៉ាគីស្ថានបានទម្លាក់គ្រាប់បែកលើមន្ទីរពេទ្យកាប៊ុល បណ្តាលឲ្យមនុស្សរាប់រយនាក់ស្លាប់
[ភាគទី 28] ឆ្នាំ Guilin របស់អ្នកនិពន្ធទំនុកច្រៀងនៃរឿង "The Newspaper Boy's Song"
អាវុធហត្ថរាជធានីភ្នំពេញ ចុះបង្រ្កាប និងឃាត់ខ្លួននារីជនសង្ស័យ០២នាក់ ពាក់ព័ន្ធករណីរក្សាទុកនូវសារធាតុញៀន
សាំងឡើងថ្លៃ! បុគ្គលិកបើករថយន្តដឹកប្រេងឥន្ធនៈម្នាក់ បែបគំនិតលួចយកប្រេងជាង ១០០លីត្រ

យោបល់ទាំងអស់ (0)